ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញពី.......

216

 អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញពីយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងកងកំលាំងនគរបាល ដើម្បីរក្សា វិន័យ សណ្តាប់ធ្នាប់ ក្នុងការបំពេញភារៈកិច្ច។

ក្នុងពេលគោរពទង់ជាតិ នាព្រឹកថ្ងៃច័ន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ កងកម្លាំងទាំងអស់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្រ្ដីនគរបាល ជាពិសេសកងម្លាំងអន្តរាគមន៍ទាំងអស់ បាននាំគ្នារត់ហាត់ប្រាណរាល់ពេលល្ងាច ដើម្បីថែទាំសុខភាព​ និងសម្រកគីឡូ នគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ នាំគ្នាសម្អាតទីធ្លា នៅកន្លែងធ្វើការ នៅក្នុងបន្ទប់ធ្វើការ ជាពិសេសកន្លែងស្នាក់នៅ​ ដើម្បីឲ្យមានសោភ័ណ្ឌភាពល្អ និងមានអារម្មណ៍ស្រស់ស្រាយក្នុងការងារ។

បន្ថែមពីលើនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ  ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំឲ្យថ្នាក់ដឹកនាំប្រចាំការ ត្រូវតែមកប្រចាំការក្នុងវេនរបស់ខ្លួនជាប្រចាំ ត្រូវក្ដោបសភាពការណ៍នានា ដែលកើតឡើងក្នុងមូលដ្ឋាន ហើយមានវិធានការដោះស្រាយភ្លាមៗ។

ប្រជាពលរដ្ឋកត់សម្គាល់ឃើញថា តាំងពីលោកឧត្តមសេនីយ៍ឯក ស ថេត ផ្ទេរមកកាន់ជាស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងនគរបាល មានវិន័យល្អ កំលាំងអន្តរាគមន៍ប្រចាំការគ្រប់ម៉ោង ប៉ូលីសខូចមួយចំនួនដែលពួនស្ទាក់ចាំចាប់ម៉ូតូ ទ្បាន ដើម្បីជំរិតយកលុយត្រូវបានលុបបំបាត់ ការងារប្រកបដោយទំនុកចិត្ត​ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ៕

66299045_1081771392028042_4563085504240680960_n 66593641_1081771278694720_4969815170550333440_n 66041723_1081771372028044_4379342787523379200_n 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 299 នាក់

ម្សិលមិញ 1058 នាក់

សរុប 419613 នាក់