ដីរដ្ឋច្រើនណាស់ក្នុងខេត្តកំពង់ឆ្នាំងដែលត្រូវបានបាត់បង់ជាបន្តបន្ទាប់ ក្រោមរូបភាពស្វាស៊ីបាយទៅលាបមាត់ពពែ ដោយគ្មានប្រជាពលរដ្ឋ និងមន្ត្រីរូបណាហ៊ានទម្លាយព័ត៌មានអាស្រូវ របស់លោកឈួរ ច័ន្ទឌឿននោះទេ

photo_2019-07-08_20-50-18

ខេត្តកំពង់ឆ្នាំង ៖ កន្លងមកនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានព្រមានដល់មន្ត្រីរបស់ខ្លួន ទាំងឡាយណាដែលជាប់ពាក់ព័ន្ធនិងការកាប់បំផ្លិចបំផ្លាញព្រៃឈើ ករណីរំលោភបំពានយកដីបឹងទន្លេជាសម្បត្តិរបស់រដ្ឋ ត្រូវតែនាំគ្នាដកខ្លួនឲ្យឆ្ងាយជាបន្ទាន់ បើមិនដូច្នេះនិងត្រូវប្រគល់តួនាទីនេះ ឲ្យទៅតុលាការជាអ្នកចាត់ការតាមផ្លូវច្បាប់ ទោះបីជាជននោះពាក់ផ្កាយឬពាក់លោកខែក៌ដោយ ត្រូវតែយកមកផ្តន្ទាទោសឲ្យខាងតែបាន។

ជាក់ស្តែងដីរដ្ឋច្រើនណាស់ក្នុងខេត្តកំពង់ឆ្នាំងដែលត្រូវបានបាត់បង់ជាបន្តបន្ទាប់ ក្រោមរូបភាពស្វាស៊ីបាយទៅលាបមាត់ពពែ ដោយគ្មានប្រជាពលរដ្ឋ និងមន្ត្រីរូបណាហ៊ានទម្លាយព័ត៌មានអាស្រូវ របស់លោកឈួរ ច័ន្ទឌឿននោះទេ? គឺម្នាក់ៗសម្ងំយកតែសុខរាងៗខ្លួន ទាំងគ្រាំគ្រាចិត្ត ដោយសារតែខ្លាចអំណាចដ៍មហិមាក្នុងរជ្ជកាលរបស់លោកឈួរ ច័ន្ទឌឿនចៅហ្វាយខេត្តកំពង់ឆ្នាំង ដូច្នេះលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរសម្ងំស្ងៀមឈឹង ទៅលើទង្វើរបស់លោកឈួរ ច័ន្ទឌឿននោះទេ? ។

បើយោងតាមប្រភពព័ត៌មានមួយបានបញ្ជាក់ឲ្យដឹងថា? (ដីព្រៃលិចទឹក+ដីដែនជម្រកសត្វព្រៃ+ដីគម្របព្រៃឈេី និងដីផ្សេងៗនៅតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ឆ្នាំងដែលកំពុងមានតំរុយខ្លះៗហើយ ។១.ទីតាំងដីអតីតយោធាស្រុកទឹកផុសឋិតនៅឃុំអភិវឌ្ឍន៍ទីតាំងនេះត្រូវបានបង្កើតតាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមកលោក ឈួរ ច័ន្ទឌឿន បានធ្វើការផ្លាស់ប្ដូរទីតាំងថ្មីដោយយកទីតាំងនេះធ្វើការបែងចែកឲ្យបក្ខពួករបស់ខ្លួននិងខ្លួនគាត់យកធ្វើជាកម្មសិទ្ធិដើម្បីលក់បន្ត។

ដោយឡែកដីអតីតតារាងបាល់ទាត់តាំងពីសម័យសង្គមរាស្រ្តនិយមស្ថិតនៅក្នុងឃុំអភិវឌ្ឍន៏ស្រុកទឹកផុស ដីនេះជាតារាងបាល់ទាត់ដែលបង្កើតឡើងតាំងពីសម័យសង្គមរាស្រ្តនិយមតែក្រោយពីយកទីតាំងយោធាស្រុកចាស់បែងចែកគ្នាធ្វើជាកម្មសិទ្ធិរួចមក លោក ឈួរ ច័ន្ទឌឿន បានយកតារាងបាល់ទាត់នេះមកធ្វើជាទីតាំងយោធាស្រុកមួយផ្នែកតូច និងមួយផ្នែកធំយកចែកគ្នាលក់និងយកធ្វើជាកម្មសិទ្ធិក្នុងនោះលោក ឈួរ ច័ន្ទឌឿន ក៏បានយកមកធ្វើជាកម្មសិទ្ធិផងដែរ។

ដីអតីតបន្ទាយទាហ៊ានជំនាន់លន់ណុល បច្ចុប្បន្នវរសេនាតូចលេខ 1 ស្ថិតនៅឃុំអភិវឌ្ឍន៏ស្រុកទឹកផុស ទីតាំងនេះជាសាលានាយទាហានតាំងពីសម័យ លន់ណុល តែសំណង់ទាំងនេះត្រូវបានឲ្យក្រុមហ៊ុនវាយកដែកអស់ហើយរួចសាងសង់អាគារមួយខ្នងជំនួសវិញទីតាំងនេះមានផ្ទៃដីធំទូលាយណាស់តែក្រោយមកលោក ឈួរ ច័ន្ទឌឿន បានចាត់ការធ្វើផ្លូវថ្មីកាត់ពុះដីបន្ទាយនេះជា 2 ចំណែកមួយផ្នែកខាងលិចដាក់ទីតាំងវរសេនាតូចលេខ 1 ដោយធ្វើរបងហ៊ុមព័ទ្ធនិងមួយផ្នែកខាងកើតពុះចែកគ្នាធ្វើជាកម្មសិទ្ធិនិងលក់បន្ត។ ហើយបច្ចុប្បន្ននេះនៅក្នុងបរិវេណវីរៈសេនាតូចលេខ 1 កំពុងតែបោះបង្គោលព្រំចែកគ្នាបន្តទៀត។ទីតាំងបីខាងលើនេះខាងសូរិយោដីបានធ្វើការវាស់វែងចេញកម្មសិទ្ធិរួចរាល់អស់ទៅហើយ។សាន់ដេមិនអាចសូមការបំភ្លឺលំអិតពីលោកឈួរ ច័ន្ទឌឿន បាននោះទេ?ជំវិញករណីខាងលើនេះ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 315 នាក់

ម្សិលមិញ 1058 នាក់

សរុប 419629 នាក់