បុរស​បរទេស​ទាំង​២​នាក់​នេះ បាន​នាំចូល​ប្រាក់​ដុល្លារ​ខុសច្បាប់ ចំនួន ២,២០០,០០០$ នាំ​យក​មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន

photo_2019-07-08_21-04-12

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៨​នេះ​ថា កម្លាំង​នគរបាល​អន្តោប្រវេសន៍​ដែល​ប្រចាំ​នៅ​ព្រលានយន្ត​ហោះ​អន្តរជាតិ​នៃ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​២​នាក់ ដោយ​រឹបអូស​យក​ដុល្លារ បាន​ជាង​២​លាន​ដុល្លារ​។​ ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅ​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩។

សមត្ថកិច្ច​ បាន​បង្ហាញ​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​ ដែល​រង​ការ​ចាប់ខ្លួន​នោះ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​លេខ​UO-706 (HKG-REP) មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន។

ពេល​មក​ដល់​ព្រលាន​យន្តហោះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ក៏​ឃាត់​ជនជាតិ​កូរ៉េខាងត្បូង ចំនួន​០២​នាក់ នោះ​តែ​ម្តង។

ជនជាតិ​កូរ៉េខាងត្បូង​ទាំង​២​នាក់​ នោះ​រួមមាន​ ៖ ​ទី​១៖ ឈ្មោះ YOON WONGI អាយុ​ជាង​៣០​ឆ្នាំ​។ ​ទី​២៖ ឈ្មោះ SONG HYUNHOO អាយុ​ជាង ​៤០​ឆ្នាំ​។​

បុរស​បរទេស​ទាំង​២​នាក់​នេះ បាន​នាំចូល​ប្រាក់​ដុល្លារ​ខុសច្បាប់ ចំនួន ២,២០០,០០០$ នាំ​យក​មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន​។ ក្នុងនោះ​រួមមាន​៖​ក្រដាស​ប្រាក់ ១០០$ ចំនួន ២១,៩០០​សន្លឹក​,​ក្រដាស​ប្រាក់ ៥០$ ចំនួន ២០០​សន្លឹក។

យោងតាម​បញ្ជា​របស់​សមត្ថកិច្ច​ខេត្តសៀមរាប​ បានបង្ហាញ​ទៀត​ថា ជនជាតិ​កូរ៉េ​ទាំង​០២​នាក់​ខាងលើ ត្រូវ​បាន​ប្រគល់​ជូន ក្រុម​ប្រតិបត្តិការ​ទី​១ (​សៀមរាប​) នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ចំណែក​ឯ​ប្រាក់​ដុល្លារ​ចំនួន ចំនួន ២,២០០,០០០$ រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដើម្បី​បន្ត​នីតិវិធី​។​ សមត្ថកិច្ច​បន្តថា ​រាល់​លុយ​ទាំងឡាយ អ្នកដំណើរ​អាច​យក​ទៅ​តាម​ខ្លួន​តែ​១​ម៉ឺន​ដុល្លារ​ទេ បើ​លើស​សមត្ថកិច្ច​ឃាត់​បណ្ដោះអាសន្ន​ស្រាវជ្រាវ​សិន៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 367 នាក់

ម្សិលមិញ 871 នាក់

សរុប 555635 នាក់