ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុង លោក ប៉ិចសុីយុន បានចេញលិខិត បិទការដ្ឋាន អាជីវកម្មបូមខ្សាច់ ចំនួន១២ទីតាំងនៅក្នុងទឹកដីខេត្តកោះកុង

photo_2019-07-08_21-16-07

ខេត្តកោះកុង ៖ នៅថ្មីនេះលោក ប៉ិចសុី យុន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោញកុងបានចេញលិខិត ផ្អាកអាជីវកម្មបូមខ្សាច់នៅក្នុងស្រុកស្រែអំបិល នៅក្នុងនោះ ក៍មាន យោងចំណារឯកភាព របស់លោកស្រីជំទាវ អភិបាលខេត្តកោះកុងឲ្យផ្អាកអាជីវកម្មបូមខ្សាច់ ហើយមិនត្រូវឲ្យបន្តបូមឬដឹកជញ្ជូននោះទៀតទេ។

លោក ប៉ិចសុីយុន ប្រធានមន្ទីរ រ៉ែនិង ថាមពលខេត្តបាននិយាយប្រាប់ ថាអ្នកដែលមិនមាន អាជ្ញាប័ណ្ណ ពេញដោយក្រសួងមិនត្រូវ ធ្វើការបូមខ្សាច់ឬដឹកនាំចេញបន្តទៀតទេត្រូវផ្អាក បើអ្នកណាហ៊ានបំពានច្បាប់ លោកនិង ចាត់វិធានការតាមផ្លូវច្បាប់ ហើយរងចាំធ្វើច្បាប់ថ្មីបន្តទើបមានសិទ្ធិធ្វើ អជីវកម្មបន្ត ទៀតលោក ប៉ិចសុីយុន បន្តថាថ្នាក់ខេត្តមិនអាច ចេញលិខិតឬអាជ្ញាប័ណ្ណ ឲ្យទៀតទេផ្ទាល់តែក្រសួង។

គួររំលឹកថានៅក្នុងស្រុកស្រែអំបិលនេះ មានតែក្រុមហ៊ុន របស់ លោក លឹម បុក ដែលមានអាជ្ញាប័ណ្ណក្រសួងហើយចុះហត្ថលេខាដោយ ក្រសួងបរិស្ថាន និង ក្រសួងរ៉ែនិងថាមពល ហើយមានច្បាប់ត្រឹមត្រូវ អាចបូមខ្សាច់ ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ហើយអាចដឹងជញ្ជូនយកទៅលក់តាមទីផ្សារក្នុងស្រុកបាន ពីព្រោះគេមានច្បាប់អាជីវកម្ម អាជ្ញាប័ណ្ណចេញពីក្រសួង។

ទីតាំងរបស់ ក្រុមហ៊ុនបូមខ្សាច់
ក្រុមហ៊ុន របស់ លោក លឹមបុក អាចជញ្ជូន តាមទីផ្សារក្នុងស្រុកបាននេះជាការលើកឡើង របស់ លោក ប៉ិច សុីយុន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុង។

ចំណែកអ្នកដែលមិនមានច្បាប់គ្រប់គ្រាន់ត្រូវរងចាំធ្វើច្បាប់ថ្មីឲ្យបានសិនចាំដឹក។ គិតត្រឹមថ្ងៃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត ចុះហត្ថលេខាថ្ងៃទី២ខែកក្ដដាឆ្នាំ២០១៩នេះតទៅ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 569 នាក់

ម្សិលមិញ 1331 នាក់

សរុប 524341 នាក់