លោកលន់ សុផាត និងលោកសាន្តប៊ុនថាន ចាប់ផ្តើមបើកដៃឲ្យមេឈ្មួញគង់ក្រឹងដឹកឈើទៅស្រុកយួនផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ

photo_2019-07-08_21-28-04 ខេត្តក្រចេះ ៖ កន្លងមកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជា ជារឿយៗដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែនាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ នៅទូទាំងប្រទេស ឲ្យខាងតែបាន។ប៉ុន្តែផ្ទុយទៅវិញបទបញ្ជារបស់លោកហ៊ុនសែន ហាក់គ្មានប្រសិទ្ធនោះទេ?ចំពោះអាជ្ញាធរនិងសមត្ថកិច្ចខេត្តក្រចេះ ។

បើយោងតាមប្រភពពី​មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន​គោក​លេខ​២០៤ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឧកញ៉ា គង់ ក្រឹ​ង ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ផង​នោះ នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​ ដោយមានការបើកដៃពីសំណាក់លោកលន់ សុផាត ស្នងការខេត្តក្រចេះ និងលោកសាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ ជាអ្នកបើកដៃឲ្យមេឈ្មួញគង់ ក្រឹង ដឹកឈើ យកទៅលក់នៅស្រុកយួនតាមតែអំពើចិត្ត ផ្គើននិងបទបញ្ជារបស់លោកហ៊ុនសែនទៀតហើយ។

ប្រភព​ខាងលើបាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ គង់ ក្រឹ​ង បានបង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​២ ដេ​៣ និង​ដេ​៤ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ គង់ ក្រឹ​ង នោះទេ​ព្រោះ​ដឹងថា ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​មន្ត្រី​ធំៗ​ក្នុង​ខេត្តក្រចេះ មួយចំនួន​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ គង់ ក្រឹ​ង ជាប្រចាំ​។មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បានលើកឡើង​ថា​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​មេបញ្ជាការរង​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ និង​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ​នៅតែមាន​ឥទ្ធិពល​ធំធេង​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​បញ្ជាក់ថា ឈ្មួញ​ជាច្រើន​នាក់​បន្ត​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ យកមក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់ទី​តាំង​ស្តុក​ឈើ​ខាងក្រោយ​បន្ទាយ​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ យ៉ាង​រលូន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថកិច្ច​អាវុធហត្ថ មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំងឡាយ​ដែល​ដឹកជញ្ជូន​ឈើ​មក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង នោះទេ​ព្រោះ​ដឹងថា​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ខ្នងបង្អែក​មិនធម្មតា​ឡើយ​។

ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យកទៅលក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់ទី​តាំង​ស្តុក​ឈើ​ខាងក្រោយ​បន្ទាយ​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ប្រសិនបើ​ពួកគេ​ដឹកឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​ផ្សេង​អាច​ប្រឈម​នឹង​ការបង្ក្រាប ប៉ុន្តែ​បើ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧកញ៉ា និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា គឺ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទេ​? ដូច្នេះហើយ​ទើប​ពួកគេ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ទៅ​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​រោង​ចិញ្ចឹម​គោក្របី​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង តែម្តង​ព្រោះ​មានការ​សម្របសម្រួល​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។

លើស​នេះ​ទៅទៀត​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៀតផង​ ដូច្នេះហើយ​ទើប​មួយរយៈ​ពេល​ចុង​ក្រោយនេះ​មេ​ឈ្មួញ គង់ ក្រឹ​ង បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល ជាច្រើន​នាក់​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន ហើយ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 576 នាក់

ម្សិលមិញ 1331 នាក់

សរុប 524348 នាក់