តើមេកន្ទ្រាញឈើធំៗល្បីឈ្មោះមានប៉ុន្មាននាក់?....

download (31)

ប្រជាពលរដ្ឋសាទរនិងចំណាត់ការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបង្ត្រាបមេកន្ទ្រាញបំផ្លាញព្រៃឈើធំប្រចាំភូមិភាគឥសាន តែ! រាស្ត្រសុំណូមដល់  នាយឧត្តមសេនីយ៍ សៅ សុខា មេត្តាចាប់អោយអស់មេក្លោងធំៗបំផ្លាញព្រៃឈើដែលកាសែតបានផ្សាយ ស្គាល់មុខ និងដឹងឭពីសកម្មភាពរបស់ពួកគេក្នុងការបំផ្លាញព្រៃឈើ តាមរូបភាពសត្វកណ្តៀរ (អោយប្រជាពលរដ្ឋដឹកជញ្ជូនតាមម៉ូតូ)។

នេះជាលើកទីពីហើយ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រុងទ្រាយធំ ដើម្បីឆ្លើយតបទៅនិង (រុក្ខទិវា ឆ្នាំ២០១៩) ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបញ្ចេញស្នាដៃ។ លទ្ធផលដែលទទួលបាននេះនៅមិនទាន់គ្រប់គ្រាន់នៅទ្បើយទេ ដរាបណាមេកន្ទ្រាញធំៗនៅតែមានវត្តមានមិនត្រូវបានបង្ក្រាប? ប្រជាពលរដ្ឋទទូចសុំអោយ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេត្តាមានវិធានការចាប់អោយអស់មេកន្ទ្រាញធំៗដែលមិនទាន់បានបង្ក្រាប ដើម្បីកុំអោយបទល្មើសព្រៃឈើនេះមានសកម្មភាពទ្បើងវិញ ដោយសារមេកន្ទ្រាញដែលនៅសេសសល់នោះបង្ករទ្បើងមកទៀត៕

download (39) images (53) 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 252 នាក់

ម្សិលមិញ 1058 នាក់

សរុប 419566 នាក់