កម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០២នាក់ប្តីប្រពន្ធពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

photo_2019-07-10_21-22-21

ខេត្តកណ្តាល ៖ ថ្ងៃទី០៩ខែកក្តដាឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតចំណុច លើផ្លូវជាតិលេខ៥១ ភូមិគីរីថ្មីឃុំ សំរោងលើស្រុក អង្គស្នួល ខេត្តកណ្តាលជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ឃាត់ខ្លួន៖
១-ឈ្មោះ សេង កាលីតា ហៅចាន់ ធួន ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២/ឈ្មោះផន ពិសាល ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ត្រូវជាប្តី)។
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៣កញ្ចប់ មធ្យម០២ តូច០១កញ្ចប់ ទូរសព្ទ័ដៃ០២គ្រឿងម៉ាកណូគាអិនចុចពិល០១និងម៉ាកសាំសុងពណ៏ស០១គ្រឿង  កូនសោបន្ទប់ផ្ទះសំណាក់ ០១លេខ(B-1)   ម៉ូតូ ០១គ្រឿង ម៉ាកWAV.Sពណ៏ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AB 6426។

បើតាមប៉ូលីសបានឱ្យដឹងថា ៖ នៅមុនពេលកើតហេតុខាងលើកម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនបានទទួលពត៍មានពីមហាជនល្អថាមានមុខសញ្ញជួញដូរថ្នាំញៀន០២នាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាលក់ថ្នាំញៀនតាមផ្លូវជាតិលេខ៥១ ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាលពើក និងប៉ុស្តិ៍ ដំណាក់អំពិលចុះទៅដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យ័០២នាក់ជិះម៉ូតូម៉ាកWAV-Sដោយមានការសង្សយ័កម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ឆែកត្រួតពិនិត្យឃើញមានថាំញៀន០៣កញ្ចប់ដែលជនសង្សយ័ ឈ្មោះសេង កាលីតា ហៅចាន់ធួនលាក់ទុុកប្រគល់ជូនសមត្ថកិច្ចចំណែកជនសង្ស័យឈ្មោះឈ្មោះផន ពិសាលជាអ្នកបើកម៉ូតូ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយថាថ្នាំញៀន០៣កញ្ចប់នេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅ ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌ័ ឬស្សីកែវ រាជធានីភ្នំពេញដើម្បីយកមកលក់បន្ត
ទិញក្នុងតម្លៃ ៣០០០០០ (សាមសឹបមុឺនរៀល)។ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 544 នាក់

ម្សិលមិញ 1331 នាក់

សរុប 524316 នាក់