ឯកឧត្តមអភិបាលខេត្តកណ្តាលបានអញ្ចើញបើកការដ្ឋានសាងសង់ផ្លូវបេតុង៣ខ្សែមានប្រវែង៣.៧០០ម៉ែត្រ នៅឃំុគគីរ ឃំុឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល

photo_2019-07-10_21-47-01

ខេត្តកណ្តាល ៖ ដើម្បីជាការឆ្លើយតបតំរូការរបស់បងប្អូនប្រជាពលរដ្ឋនាថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៩ឯកឧត្តមបណ្ឌិត ម៉ៅភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ចើញបើកការដ្ឋានសាងសង់ផ្លូវបេតុង០១ខ្សែមានប្រវែង៣.៧០០ម៉ែត្រស្ថិតនៅឃំុគគីរនិងឃំុឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។

មានការចូលរួមពីឯកឧត្តម,លោកជំទាវ,លោកប្រធានមន្ទីរអង្គភាពជំុវិញខេត្តកណ្តាល។លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយ,លោកអភិបាលរងស្រុកនិងមានបងប្អូនប្រជាពរដ្ឋបានចូលរួមប្រមាណ១.៦០០នាក់ក្នុងម្នាក់ៗបានទទួលថវិកា១មុឺនរៀល។លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយមានប្រសាសន៍ថា៖ថ្ងៃនេះអាជ្ញាធរស្រុកកៀនស្វាយនិងមានមោទភាពយ៉ាងក្រៃលែងបំផុតចំពោះវត្តមានដ៍ខ្ពង់ខ្ពស់បំផុតឯកឧត្តមបណ្ឌិតម៉ៅ ភិរុណអភិបាលនៃគណៈអភិបាលខេត្តកណ្តាលព្រមទាំងវត្តមានឯកឧត្តម,លោកជំទាវ​និងបងប្អូនប្រជាពលរដ្ឋដែលបានឆ្លៀតឱកាសដ៍មមាញឹកអញ្ចើញមកចូលរួមបើកការដ្ឋានសាងសង់ផ្លូវបេតុង០៣ខ្សែនិងមានប្រវែង៣.៧០០ម៉ែត្រស្ថិតនៅក្នុងឃំុគគីរនិងឃំុឈើទាលនៅនាពេលនេះ។

លោកអ៊ូ ឈាងបានថ្លែងបន្តថាះលើការងារសន្តិសុខ សណ្តាប់ធ្លាប់សង្គមក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការងារដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិតមៅ ភិរុណអភិបាលខេត្តកណ្តាលនិងរួមជាមួយថ្នាក់ដឹកនាំគ្រប់ថ្នាក់បានធ្វើឱ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្លាប់សង្គមមានសេ្ថរភាពល្អដោយកងកម្លាំងប្រដាប់អាវុធនិងកម្លាំងប្រជាការពារបានប្រឹងប្រែងលើកកំពស់ស្មារតីក្នុងការបំពេញភារៈកិច្ចយ៉ាងមុឺងមាត់កិច្ចការការពារសន្តិសុខសណ្តាប់ធ្លាប់និងអនុវត្តាមគោលនយោ
បាយភូមិឃំុមានសុវត្ថិភាពបានល្អប្រសើរ។

លោកអភិបាលស្រុក បន្តទៀតថា៖ក្នុងនាមរដ្ឋបាលស្រុក ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃំុគគីរ,ឃំុឈើទាលទាំងមូលមានក្តីសប្បាយរីករាយនិងមានមោទនភាពបំផុត ដែលឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណអភិបាលខេត្តកណ្តាលបានសម្រេចបើកការដ្ឋានគម្រោងសាងសង់ផ្លូវបេតុងចំនួន០៣ខ្សែមានប្រវែង៣.៧០០ម៉ែត្របន្ថែមទៀតនៅក្នុងនោះឃំុគគីរ០២ខ្សែមានប្រវែង​៣.២​០០ម៉ែត្រនិងឃំុឈើទាល០១ខ្សែមានប្រវែង៥០០ម៉ែត្រនាឱកាសនេះ។ក្នុងនាមតំណាងប្រជាពលរដ្ឋក្នុងឃំុគគីរនិងឃំុឈើទាល។
សូមថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិតម៉ៅ ភិរុណអភិបាលខេត្តកណ្តាលនិងសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងតែងតែយកចិត្តទុកដាក់ការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានធ្វើឱ្យមានទំនុក
ចិត្តនិងជឿជាក់ការលើការ ដឹកនាំរបស់សមេ្តចតេជោហ៊ុន សែន។នៅក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវបេតុងនាពេលនោះ។

ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណអភិបាលខេត្តបានថ្លែងថា៖នៅក្នុងរបបប៉ុលពត០៣ឆ្នាំ០៨ខែ២០ថ្ងៃនោះរស់ទាំងវេទនាបំផុតហើយ​ពួកវាបានកាប់សម្លាប់ប្រជាពលរដ្ឋអស់ជាង៣លាន នាក់។នៅថ្ងៃរំដោះ០៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់សមេ្តចជា សុីម,សមេ្តចតេជោហ៊ុនសែនរហូតមកដល់បច្ចុប្បន្ននេះបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងមានការរីកចម្រើលើគ្រប់វិស័យ។

ឯកឧត្តមបានបន្តថា៖យើងនាំគ្នាប្តូរៗយកផ្លូវដីចេញនិងយកផ្លូវបេតុងមកជំនួសវិញនិងយើងរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាពនិងប្រឆាំងដាក់ខាតការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលបានលើកឡើងថា៖បងប្អូនប្រជាពលរដ្ឋត្រូវនៅឱ្យឆ្ងាយពីការលេងល្បែងសុីសងនិងគ្រឿងញៀនវានាំឱ្យខូចអនាគតបើវាបានចូលទៅនៅក្នុងខ្លួនហើយមនុស្សនោះលែងដឹងខុសនិងដឹងត្រូវហើយនិងយើងម្នាក់ៗត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាព្រោះឥឡូវមានករណីគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។

នៅឱកាសនោះឯកឧត្តមក៍បានសាងសង់ផ្លូវបេតុងបន្ថែម០១ខ្សែទៀតនៅភូមិព្រែកប៉ុលក្នុងឃំុបន្ទាយដែកស្រុកកៀនស្វាយដែលទើបបានដោះស្រាយរួចដែលមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើរបងបិទផ្លូវនោះនិងមានទទឹង០៤ម៉ែត្រនិងបណ្តោ​យ​៧៥០ម៉ែត្រ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 605 នាក់

ម្សិលមិញ 1331 នាក់

សរុប 524377 នាក់