កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកមុខកំពូលបានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមធ្វើការបង្ក្រាបគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ០២នាក់

photo_2019-07-10_22-17-55

ខេត្តកណ្តាល ៖ ថ្ងៃទី០៩ខែ កក្កដា ឆ្នាំ២០១៩នៅវេលាម៉ោង​១៦.៥២នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកមុខកំពូលបានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ដឹកនាំដោយលោកវរសេនីយ៍ទោជីវ សេង រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបានធ្វើការចុះបង្រ្កាប និងឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះថេនចាន់ហៅហ៊ុលភេទប្រុសនៅភូមិឡឥដ្ឋឃុំព្រែកដំបងស្រុកមុខកំពូល

ខេត្តកណ្តាល។  ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។​ជាលទ្ធផល​
១. ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់    ឈ្មោះស្រ៊ុន មករា ភេទប្រុស អាយុ២១ឆ្នាំនៅភូមិឡឥដ្ឋឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល។
-ឈ្មោះថេនចាន់ ហៅហ៊ុល ភេទប្រុស អាយុ២១ឆ្នាំនៅភូមិឡឥដ្ឋឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងចាប់យកបានរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៥កញ្ចប់
(ធំ០២កញ្ចប់)  ទូរស័ព្ទដៃ ០៣គ្រឿង និងម៉ូតូ០១គ្រឿង។
ករណីខាងលើរួមទាំងវត្ថុតាងនិងជនសង្ស័យបានប្រគល់អោយទៅការិយាល័យប្រឆាំងគ្រឿងញៀន
ខេត្តកំពង់ចាមចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 251 នាក់

ម្សិលមិញ 1058 នាក់

សរុប 419565 នាក់