សមត្ថកិច្ចនឹងចាត់វិធានការលើជនទុច្ចរិត ដែលថាក្រុមហ៊ុនអុីណារីតា ធ្វើអាជីវកម្ម លើវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ យោងតាមលិខិតបដិសេដរបស់ក្រុមហ៊ុន

photo_2019-07-11_21-21-46

ភ្នំពេញ ៖ ក្រុមហ៊ុន អុីណារីតា ឌីវេឡុបម៉ិន ជាក្រុមហ៊ុនអចលនទ្រព្យ បានបដិសេធថា ក្រុមហ៊ុនខ្លួនមិនបានធ្វើអាជីវកម្មណាមួយលើវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុដូចការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានឡើយ ហើយប្រកាសសហការជាមួយសមត្ថកិច្ចចាត់វិធានការលើជនទុច្ចរិត ដែលបានយកឈ្មោះក្រុមហ៊ុននេះ ទៅធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្តិភាពសង្គម និងខូចប្រយោជន៍សារធារណៈ។

ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានឡើយ ហើយប្រកាសសហការជាមួយសមត្ថកិច្ចចាត់វិធានការលើជនទុច្ចរិត ដែលបានយកឈ្មោះក្រុមហ៊ុននេះ ទៅធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្តិភាពសង្គម និងខូចប្រយោជន៍សារធារណៈ។

ការប្រកាសរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនជាក្រុមហ៊ុនស្របច្បាប់ នៅក្នុងការប្រកបអាជីវកម្ម លើវិស័យអចលនទ្រព្យ និងមានបុត្រសម្ព័ន្ធចំនួន៧ ក្រុមហ៊ុនទៀត ពិតប្រាកដមែន ហើយបុត្រសម្ព័ន្ធទាំងអស់នោះ មិនបានធ្វើអាជីវកម្មលើវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដូចដែលសារព័ត៌មានផ្សេងៗចុះផ្សាយនោះឡើយ ដែលបានចុះផ្សាយថាក្រុមហ៊ុនអចលនទ្រព្យនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានប្រកាសស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនមនុស្សមួយក្រុម ដែលបាននិងកំពុងលួងលោម និងបោកបញ្ឆោតប្រជាពលរដ្ឋ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយពួកគេឲ្យយកលុយ ទៅដាក់នៅធនាគាររបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនេះ។

យោងតាមលិខិតបដិសេធ បានបញ្ជាក់ថា «ដូចនេះក្រុមហ៊ុនអ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក សូមធ្វើការបដិសេធទាំងស្រុងចំពោះសារពត៌មានផ្សេងៗ ដែលថាក្រុមហ៊ុនយើងខ្ញុំ វិនិយោគលើវិស័យ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ ដូចគ្នាដែរ សូមបដិសេធទាំងស្រុងចំពោះជនខិលខូចមួយចំនួន ដែលបានយកឈ្មោះក្រុមហ៊ុន អុីណារីតា ទៅប្រើប្រាស់ ក្នុងគោលបំណងទុច្ចរិត»។

ក្រុមហ៊ុន សូមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់វិធានការជាមួយជនទុច្ចរិតដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខ សុវត្តិភាពសង្គម និងខូចប្រយោជន៍ក្រុមហ៊ុនក៏ដូចជា ប្រយោជន៍សារធារណជន។

ក្រុមហ៊ុនអុីណារីតា ឌីវេឡុបម៉ិន ឯ.ក បានអះអាងថា កន្លងមក ខ្លួនបានចូលរួមសម្មភាពមនុស្សធម៌ជាច្រើន តាមរយៈសមាគមមនុស្សធម៌របស់ខ្លួន ដែលឱ្យឈ្មោះថាសមាគម ដានីយ៉ែល ហើយសមាគមនេះ តែងតែនាំយកថវិការបស់ក្រុមហ៊ុន ក៏ដូចជាថរិកាដែលបានមកពីសមាជិកដែលចូលរួម និងអ្នកវិនិយោគទុនជាមួយក្រុមហ៊ុន ទៅធ្វើការចែករំលែកដល់ជនក្រីក្រ និងសិស្សានុសិស្ស នៅតាមជនបទ ដែលមានការខ្វះខាត ដោយថ្មីៗនេះក្រុមហ៊ុនបានធ្វើសម្មភាពមនុស្សធម៌ នៅខេត្តសៀមរាប ព្រះវិហារ កំពង់ធំ និងតាមបណ្តាលខេត្តផ្សេងៗទៀត ព្រមទាំងមានការចូលរួមពីមន្រ្តីអាជ្ញាធរតាមបណ្តាលខេត្តនីមួយៗផងដែរ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 273 នាក់

ម្សិលមិញ 1058 នាក់

សរុប 419587 នាក់