ឆ្លងជំងឺ​បេះជ្រូក​អាហ្វ្រិក​កំពុងតែ​រីករាលដាល សូមពលរដ្ឋមេត្តា​ប្រុង​ប្រយ័ត្ន​!

 នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​ឆ្លើយ​តប​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​ខ្លាំង​លើ​សត្វ​ជ្រូក ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ជាច្រើន តែ​ជំងឺ​នេះ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ។66808693_442485236304205_3459074949761728512_n 

66353079_581811822347825_2982819688599257088_n

ទោះបី​ជា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស និង​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ពិត​មែន តែ​យើង​មិន​ត្រូវ​បរិភោគសាច់​សត្វ​ដែល​មាន​ជំងឺ​នោះ​ទេ ​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ ព្រោះវីរុសកជំងឺ​ប៉េស្ត​អាហ្វ្រិក​មាន​ភាព​ធន់​នៅ​ក្នុង​ផលិតផល​សាច់​ជ្រូក និង​បរិយាកាស​ខាងក្រៅ រហូត​ដល់ ១០០០ ថ្ងៃ​ឯណោះ នេះបើ​តាម​ការ​ផ្សព្វផ្សាយ​របស់នាយក​ដ្ឋាន​​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកជា​ជំងឺ​ឆ្លង​ធ្ងន់​ធ្ងរ ​គ្មាន​វិធី​ព្យាបាល និង​វ៉ាក់សាំង​ការពារ​នោះ​ទេ វា​បង្ក​ឡើង​ដោយ​វីរុស ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ តាម​រយៈ​ការ​ចម្លង​​ដោយ​​ផ្ទាល់ ឬ​​ប្រយោល ហើយ​ជ្រូក​ដែល​ឆ្លង​វីរុស​នេះ​អត្រា​ស្លាប់​ស្ទើរ​តែ ១០០%៕


អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 304 នាក់

ម្សិលមិញ 1058 នាក់

សរុប 419618 នាក់