មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម ខេត្តកោះកុងផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងពីជំងឺប៉េស្តជ្រូកអាហ្វ្រិក

photo_2019-07-12_20-19-08

 

ខេត្តកោះកុង ៖ ទន្ទឹមនិងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកមួយប្រភេទ ថ្មីៗនេះ ដោយសម្លាប់សត្វជ្រូកជាង៧០០​ក្បា​​ល​នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល។

ដើម្បីលុបបំបាត់នូវក្តីបារម្ភមួយនេះ នៅថ្ងៃទី១២ ខែកក្កដា មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម ខេត្តកោះកុង ចុះបាញ់ថ្នាំទប់ស្កាត់ អប់រំ បង្ការ ពីការជះឥទ្ធិពលក៏ដូចជាការឆ្លងនៃជម្ងឺមួយប្រភេទនេះ នៅសត្តឃាតដ្ឋាននិងតាមផ្សារមួយចំនួនក្នុងក្រុងខេមរភូមិន្ទ ស្របពេលដែលពួកគាត់ទទួលបានព័ត៌មានស្រពិចស្រពិល មានការភ័ណ្ឌច្រឡំ ថាជម្ងឺប៉េស្តជ្រូកអាហ្វ្រិក អាចឆ្លងរាលដាលមនុស្ស។

ក្រុមអាជីវករលក់សាច់ជ្រូកក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហាក់ដូចជាគ្មានការបារម្ភចំពោះរឿងរ៉ាវ ផ្ទុះជម្ងឺប៉េស្តអាហ្វ្រិកនេះសោះឡើយ ដោយពួកគាត់អះអាងថា សត្វជ្រូកនៅខេត្តកោះកុងនៅពុំទានមានការកើតជម្ងឺនេះនៅឡើយ ។

ក្រុមអាជីវករដដែល បន្តអោយប្រាប់អប្សរាណិតដឹងទៀតថា ចំពោះការមិនបារម្ភនិងរឿងមួយនេះ ដោយពួកគាត់ហ៊ានអះអាង ថាផលិតផលសាច់ជ្រូករបស់គាត់ឆ្លងកាត់ត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីនិងសមត្ថកិច្ចជំនាញ ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម បានបោះត្រាខៀវច្បាស់លាស់ តាមបច្ចេកទេស។

កត្តាទាំងនេះហើយទើបតម្លៃសាច់ជ្រូកស្ថិតក្នងតម្លៃមួយថេរ គ្មានការហក់ឡើងឬធ្លាក់ចុះ ដោយក្នុង១ថ្ងៃមិនទាបជាង៣០០គីឡូក្រាមសម្រាប់អាជីវករម្នាក់ រីឯតម្លៃលក់ចេញ១៧,០០០រៀលក្នុង១គីឡូក្រាម។

លោក ខៀវ កានិត មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម ខេត្តកោះកុង បានដាក់វិធានថ្មីក្តៅភ្លាមៗ ក្រោយការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បើមានឈ្មួញ ឬអាជីវករណាហ៊ានល្មើស នាំចូលជ្រូកពីតំបន់ដែលកំពុងមានជម្ងឺប្រភេទនេះ លោកនឹងចាត់វិធានការច្បាប់នៅនិងកន្លែង ដោយមិនលើកលែង។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 241 នាក់

ម្សិលមិញ 947 នាក់

សរុប 449001 នាក់