សត្វព្រៃជិតមួយតោន ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង៩និង៣០នាទី​យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យស្ទាក់ចាប់​រថយន្ត​ប្រភេទ​តា​កូ​ម៉ា១គ្រឿងនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥៧ ស្ថិតក្នុង​ភូមិ​ថ្មី ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដកហូត​សត្វព្រៃ​ខុសច្បាប់បានជាច្រើនរយគ.ក្រ។

33663527_457799738012977_3244946086749536256_n

ក្រោយពីមានបញ្ជារពីលោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​កម្លាំង​ជំនាញ បានចុះ​ស្ទាក់ចាប់​ ​ឃាត់​រថយន្ត​មួយគ្រឿង ម៉ាក​តា​កូ​ម៉ា នៅ​ចំណុច​ខាងលើ រួច​នាំ​មកកាន់​ស្នងការ​ខេត្ត ដើម្បី​ត្រួត​ពិនិត្យមើល ។

លទ្ធផល​សមត្ថកិច្ច បាន​ឆែកឆេរ​រកឃើញ សត្វ​អ​ន្ស​ង ចំនួន៧០ក្បាល ស្មើនឹង៣១៥គីឡូក្រាម និង​សត្វ​អណ្តើក ចំនួន៦១៨ក្បាល ស្មើនឹង៤០៦គីឡូក្រាម សរុប ៧២១ គីឡូក្រាម ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 837 នាក់

ម្សិលមិញ 1105 នាក់

សរុប 490874 នាក់