ឯកឧត្តមឧត្តមសេនីយ៍ ឯកបណ្ឌិត ហ៊ុនម៉ណែត នាយរងសេនាធិការចម្រុះ នៃកងយោពលខេរៈភូមិន្ទនិងអគមេបញ្ជាការងកងទ័ព ជើងគោកបានថ្លែងថា៖រាជរដ្ឋាភិបាលមិនអាចខ្វះមន្ទីរពេទ្យបានព្រោះបច្ចុប្បន្នប្រជាពលរដ្ឋចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ

photo_2019-07-12_20-30-40

ខេត្តស្វាយរៀង ៖ ឯកឧត្តមឧត្តមសេនីយ៍ ឯកបណ្ឌិត ហ៊ុនម៉ណែត នាយរងសេនាធិការចម្រុះ នៃកងយោពលខេរៈភូមិន្ទនិងអគមេបញ្ជាការងកងទ័ព ជើងគោកបានថ្លែងថា៖រាជរដ្ឋាភិបាលមិនអាចខ្វះមន្ទីរពេទ្យបានព្រោះបច្ចុប្បន្នប្រជាពលរដ្ឋចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយមន្ទីរពេទ្យត្រូវតែមាននៅតាមភូមិឃុំឲ្យបានច្រើនដើម្បីងាយស្រួលនិងបងប្អូនប្រជាពលរដ្ឋមកសម្រាកព្យាបាល។

ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាសមន្ទីរពេទ្យនៅឃុំឈើទាលស្រុកស្វាយជ្រំខេត្តស្វាយរៀងដោយមានមន្ត្រីរាជការអាជ្ញាធរប្រជាពលរដ្ឋចូលរួមប្រមាណជិត២.០០០នាក់ នាក់នៅព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩។

ឯកឧត្តមបានបន្តថា ពីមុនយើងមានមន្ទីរពេទ្យនៅតាមខេត្តបច្ចុប្បន្ននេះយើងមានមន្ទីរពេទ្យនៅតាមឃុំស្ទើគ្រប់ទីកន្លែងដោយសារបងប្អូនប្រជាពលរដ្ឋយើងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃថ្ងៃហើយមន្ទីរ ពេទ្យនៅឆ្ងាយពិបាកនឹងទៅព្យាបាលឥឡូវមាននៅឃុំស្រុកស្រួលបងប្អូនទៅសម្រាកព្យាបាលថែទាំនូវសុខភាពហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងបានយក
ចិត្តទុកដាក់លើវិស័យសុខាភិបាលដើម្បីគិតគង់សេវាបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តមបានលើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្នដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យហើយបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់គ្នាមានជីវភាពធូរធារដោយសាររាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោហ៊ុនសែនបានគិតគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងផ្សារជាប់និងការអនុវត្តន៍ ផ្ទាល់ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ភូមិឃុំស្រុកទូទាំងប្រទេស។

ទាំងអស់នេះដែលមិនអាចប្រកែកបានកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាពស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ឯកឧត្តមក៍បានអំពាវនាវឲ្យបងប្រជាពលរដ្ឋនិងលោកគ្រូអ្នកគ្រូអាណាព្យាបាលរបស់សិស្សខិតខំរៀនសូត្រចាកចេញឱ្យឆ្ងាយពីគ្រឿងញៀនដើម្បីក្រេបយកចំណេះវិជ្ជាទៅថ្ងៃអនាគត។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 383 នាក់

ម្សិលមិញ 1902 នាក់

សរុប 593175 នាក់