សមត្ថកិច្ចជំនាញខេត្តនិងស្រុកប៉ុស្តិ៏រដ្ឋបាលសំរោងលើបានធ្វើការស្រាវជ្រាវនិងឈានដល់ការកំណត់មុខសញ្ញាជនល្មើសនិងរឃាត់ខ្លួនឃាតករម្នាក់!!

photo_2019-07-15_21-05-35

ខេត្តកណ្តាល ៖  ថ្ងៃ‌ទី១៥ខែកក្កដាឆ្នាំ២០១៩នៅវេលាម៉ោងប្រហែល៣.៣០នាទីនៅចំណុចកញ្ជុះលក់ដីឡូតិ៍ស្ថិតនៅភូមិមង្គលបូរីឃុំសំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល។ជនរងគ្រោះ‌០១នាក់ឈ្មោះរ៉ុមសារាជភេទប្រុសអាយុ២៣ឆ្នាំសញ្ជាតិខ្មែរមុខរបរកម្មករជាងផ្សារដែកនៅភូមិព្រៃគ្រីឃុំព្រៃគ្រីស្រុកជុលគិរីខេត្តកំពងឆ្នាំមានប្រពន្ធអត់កូន។ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញខេត្តនិងស្រុកប៉ុស្តិ៏រដ្ឋបាលសំរោងលើបានធ្វើការស្រាវជ្រាវនិងឈានដល់ការកំណត់មុខសញ្ញាជនល្មើសបានដូចខាងក្រោម។


ជនសង្ស័យ០១នាក់ឈ្មោះធីសុខគីមភេទប្រុសអាយុ២៣ឆ្នាំសញ្ជាតិខ្មែរមុខរបរកម្មករស៉ីឈ្នួល(ចាក់បេតុង)នៅភូមិមង្គលបូរីឃុំសំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល។ចំពោះវត្ថុតាងចាប់យក៖ខ្សែពណ៌លឿង០១កាំបិតប័ុងតោ។សមត្ថកិច្ចបានឱ្យដឹងថា៖តាមការសួរបំភ្លឺប្រពន្ឋឈ្មោះពិតចាន់កែវភេ​ទស្រី​ អាយុ២០ឆ្នាំ សញ្ជាតិខ្មែរមុខរបរធ្វើស្រែនៅភូមិបឹងវែងឃុំក្រាំងលាវស្រុករលាផ្អៀរខេត្តកំពង់ឆ្នាំបានឲ្យដឹងថាះប្តីរបស់ខ្លួ​ន​ពេល​ព្រលប់បាននាំគ្នាផឹកស្រាជាមួយបងប្អូនរហូតដល់ម៉ោងប្រហែល២២បានបែកគ្នារៀងៗខ្លួនទៅកន្លែងដេកប្តីគាត់ក៏ចេញទៅក្រៅជាមួយ
មិត្តភក្ត័៦ឬ៧នាក់ទៀតហើយស្រាប់តែឃើញឈ្មោះធី គីមមកសួរខ្ញុំថាយប់ស្មើរនឹងហើយមិនទាន់ចូលដេកទៀតហើយវាក៏ទៅបាត់ទៅខ្ញុំនៅអង្គុយចាំប្តីខ្ញុំរហូតដល់ម៉ោងប្រហែល១.៣០នាទីបានឃើញប្តីមកវិញជាមួយបងប្អូនវិញហើយគាត់បានឃើញឈ្មោះ ធី គីមនិយាយលេងជាមួយខ្ញុំ ស្រាប់តែប្តីខ្ញុំប្រចាន់ហើយឈ្លោះជាមួយខ្ញុំមួយសន្ទុះធំហើយខ្ញុំក៏ចូលដេកទៅគាត់មិនចូលដេកជាមួយខ្ញុំទេស្រាប់តែដើរចេញទៅក្រៅបាត់រហូតទាល់ភ្លឺខ្ញុំក៏ដើររកគាត់បានឃើញនៅកញ្ជុះក្នុងដីឡូតិ៍ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបន្តថាក្រោយមកសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រខេត្តនិងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួលបានចុះមកដល់កន្លែងកើតហេតុដោយមាន ការចូលរួមព្រហ្មទណ្ឌស្រុកប៉ុស្តិ៏រដ្ឋបាលឃុំសំរោងលើលោកក្រុមប្រឹក្សាឃុំគ្រូពេទ្យមេភូមិនិងប្រពន្ធជនរងគ្រោះនៃសពបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា មានស្នាមទ្រុតជាំខ្មៅជុំវិញកក្រៅពីនោះគ្មានស្លាកកស្នាមអ្វីទេ។
តាមការសន្និដ្ឋាន៖របស់លោកគ្រូពេទ្យនិងរបស់ជំនាញជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម(រឹតក) មូលហេតុដោយការប្រចណ្ឌ។សពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 271 នាក់

ម្សិលមិញ 1998 នាក់

សរុប 589094 នាក់