កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងមានដីការចាប់ខ្លួន

photo_2019-07-17_21-18-55

ខេត្តកណ្តាល ៖ ថ្ងៃទី១៦ខែកក្កដាឆ្នាំ ២០១៩ វេលាម៉ោង០៩និង១០នាទី  កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃមានឃុំ ព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ ០១នាក់ ស្រី០១នាក់ ឃាត់ខ្លួន ឈ្មោះ ស៊ីម សុខឃាង ហៅអៀង ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបមិនពិតមានទីលំនៅ បច្ចុប្បន្នភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

មានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ:២១៨ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៩ ចេញដោយលោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ។វត្ថុតាងដកហូត៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់ (មធ្យម)។
២-ទូរសព្ទ័ដៃ ០១គ្រឿង ម៉ាកoppo.A3S ពណ៌ក្រហម។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា៖  ខាងលើកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានទទួល ព័ត៌មានពីកម្លាំងមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុ ។ភ្លាមនោះកម្លាំង ជំនាញ សហការជាមួយកម្លាំងប៉ុស្ថិ៍ពើក ប៉ុស្តិ៍ព្រៃពួច បានចុះទៅដល់កន្លែងកើតហេតុ បានប្រទះឃើញ មុខសញ្ញាឈ្មោះ ស៊ីម សុខឃាង ហៅអៀង ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម និងមានដីកា បង្គាប់ឲ្យចាប់ខ្លួនទៀតផងនោះ កម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនឆែកត្រួតពិនិត្យឃើញមានថាំញៀន ០១កញ្ចប់មធ្យម នៅក្នុងហោប៉ៅខោខាងឆ្វេងរបស់ជនសង្ស័យ។តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយថាថ្នាំញៀន០១កញ្ចប់នេះខ្លួនបានទិញពី មនុស្សប្រុសម្នាក់មិនស្គាល់ ដើម្បីយកមកលក់បន្ត ។

ចំពោះជនសង្សយ័ខាងលើជាមុខសញ្ញាចាស់មិនរាងចាល មានឈ្មោះក្នុងបញ្ជីគ្រប់គ្រងរបស់ប៉ុស្តិ៍ រដ្ឋបាលពើក។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បី សាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 375 នាក់

ម្សិលមិញ 655 នាក់

សរុប 1273995 នាក់