ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បានសម្រេច​គាស់​ទូរ​កុង​តឺ​ន័​រ​ចំនួន​៨៣​ទូ រកឃើញមាន​ផ្ទុក​កាកសំណល់​សំរាម​នាំចូល​ពី​បរទេស នៅខេត្តព្រះសីហនុ ​

photo_2019-07-17_21-42-52

ខេត្តព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បានសម្រេច​គាស់​ទូ​កុង​តឺ​ន័​រទាំង​អស់នោះ​ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅក្នុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា ​កុង​តឺន័​រ​ចំនួន​៨៣​ទូ ដែលមាន​ផ្ទុក​កាកសំណល់​សំរាម​នាំចូល​ពី​បរទេស​ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​បង្ក្រាបបាន​នៅ​ខេត្ត​ព្រះសីហនុ​។
​ការបង្ក្រាប​លើ​ការ​នាំចូល​សំរាម​ពី​បរទេស​មក​ចូល​ប្រទេស​កម្ពុជា​នៅពេលនេះ​បញ្ជាក់​ពី​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​កំពង់ផែ​ស្វយ័ត​ក្នុងការ ទប់ស្កាត់​ទំនិញ​ហាមឃាត់​មិនឱ្យ​ចូលមក​កម្ពុជា​បាន​។

​ក្រសួងបរិស្ថាន​សូម​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ជាពិសេស​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​និង​កំពង់ផែ​ស្វយ័ត​ដែល​បាន​ចាត់វិធានការ​បង្ក្រាបបាន​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​ការ​នាំចូល​ទំនិញ​ហាមឃាត់​សំរាម​នេះ​។
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា សមត្ថកិច្ច​កិច្ច​នឹង​កំណត់ថា​ទំនិញ​ហាមឃាត់​ទាំងនេះ​មកពី​ប្រភព​ណា ហើយនឹង​ត្រូវ​បញ្ជូនទៅ​ប្រភពដើម​វិញ និង​ធ្វើការ​ផាកពិន័យ​លើ​ក្រុមហ៊ុន​ដែល​នាំ​ចូលមក​នោះ​តាមច្បាប់​ជា​ធរមាន​។

ក្រសួងបរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹងធ្វើ​ការស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែមទៀត​ដើម្បី​ស្វែងរក​ប្រភព និង​ឫសគល់​ដែលនាំឱ្យ​មានការ​នាំចូល​សំណល់​សំរាម​នេះ​មកកាន់​ប្រទេស​កម្ពុជា​។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 354 នាក់

ម្សិលមិញ 871 នាក់

សរុប 555622 នាក់