អាជីករនៅផ្សារវាលយន្តនាំគ្នាថ្អូញថ្អែលក់សាច់ជ្រូកមិនដាច់ក្រោយពីមានការផ្សព្ធផ្សាយតាមព័ត៌មានតាមរយៈទូរទស្សន៍ វិទ្យុនិងតាមសង្គមហ្វេសបុកមកថាមានជម្ងឺអាព្រិចឆ្លងនៅក្នុងខេត្តស្វាយរៀង

photo_2019-07-18_23-45-05

ខេត្តស្វាយរៀង ៖ អាជីករនៅផ្សារវាលយន្តនាំគ្នាថ្អូញថ្អែលក់សាច់ជ្រូកមិនដាច់ក្រោយពីមានការផ្សព្ធផ្សាយតាមព័ត៍មានTV.វិទ្យុនិងតាមសង្គមហ្វេសបុកមកថាមានជម្ងឺអាព្រិចឆ្លងនៅក្នុងខេត្តស្វាយរៀង ។ អាជីករជាច្រើនអ្នករៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៍មានយើង នៅព្រឹកថ្ងៃទី១៨កក្កដាឆ្នាំ២០១៩នេះថា ៖ 

ពីមុនលក់ដាច់ក្នុង១ថ្ងៃជាង២០០ទៅ៣០០kgហើយមានជាង៤០តូបបច្ចុប្បន្ននៅសល់អ្នកលក់តែជាង១០តូបខ្លះបែរទៅលក់សាចគោវិញលក់មិនដាច់ទេក្រោយពីមានការរាលដាលឆ្លងជម្ងឺជ្រូកអាព្រិចនេះមកប្រជាពលរដ្ឋឈប់ពិសាភាគច្រើនស្ទើ៩០%។
អាជីករបានបន្តថាអ្នកលក់ភាគច្រើនលក់មិនដាច់រត់ចោលតូបមួយចំនួនហើយក៏បានអំពាវនាវដល់សមត្ថកិច្ចដែលពាក់ពន្ធជួយផ្សព្ធជ្សាយឲ្យពលរដ្ឋហូបសាច់ជ្រូកវិញផងព្រោះសាច់ជ្រូកទាំងអស់មុននិងលក់មានការពិនិត្យត្រិមត្រូវពីពេទ្យស្វត។

លោកប៉ែន ចន្ទីប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានឲ្យដឹងថា.លោកនិងក្រុមការងារបានចុះផ្សព្ធផ្សាយនិងបាញ់ថ្នាំជូនដល់ប្រជាពលរដ្ឋបានចំនួនជាង២០០ដងដើម្បីទប់ស្កាត់និងបង្ការកុំឲ្យឆ្លងរាលដាលបន្តទៀត។
លោកបានបញ្ជាក់ថាជម្ងឺជ្រូកអាព្រិកនេះវាមិនឆ្លងមកមនុស្សទេ វាឆ្លងតែស្វតជ្រូកគ្នាវាហ្នឹង
គ្រាន់តែបងប្អូនប្រជាពលរដ្ឋឃើញហើយភៃខ្លាចមិនហ៊ានបរិភោគ តាមពិតបងប្អូនអ្នកលក់មុននិងលក់សុទ្ធតែមានការពិនិត្យពីមន្ត្រីជុំនាញច្បាស់លាស់អស់ហើយ។


លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនឲ្យហូបសាច់ជ្រូកដែលអាជីករលក់មានស្លាកសញ្ញាដែលមន្ត្រីបសុពេទ្យបានពិនិត្យច្បាស់លាស់ដែលគ្មានមេរោគ(គឺជ្រូកល្អ)ហើយជ្រូកឈឺត្រូវគប់ចោល៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 238 នាក់

ម្សិលមិញ 947 នាក់

សរុប 448998 នាក់