អាជ្ញាធរ​ខេត្តកំពង់ចាម​ បេីក​កិច្ចប្រជុំ ត្រួតពិនិត្យ​ការងារ​ត្រៀមបង្ការ ដើម្បីដោះស្រាយពេលមានគ្រោះមហន្ដរាយកេីតឡេីង

photo_2019-07-23_23-03-52

ខេត្តកំពង់ចាម​ ៖  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន​អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបង្កា និងសង្រ្គោះគ្រោះមហន្តរាយ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ​ និងឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ។


កិច្ចប្រជុំនេះបានធ្វើឡើង នារសៀល​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរ​ថ្នាក់​ជាតិ​ មន្ត្រីរាជការ​នៃមន្ទីរ អង្គភាព​ពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូរ តំណាង​កាកបាទក្រហម​កម្ពុជា​ និងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទូទាំងខេត្ត​កំពង់ចាម​ ​ផង​ដែរ​ ។

តាមរបាយការណ៍របស់ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឲ្យដឹងថា ខេត្ត​កំពង់ចាម​ជាខេត្តមួយ​ស្ថិត​នៅ​​ស្របតាម​ដង​ទន្លេ​មេគង្គ​ ដែលងាយរងគ្រោះដោយទឹកជំនន់​បង្ក​ឲ្យ​មាន​ការ​បាក់​ច្រាំង​ទន្លេ​ ទាំង​គ្រោះ​រាំងស្ងួត​ និងខ្យល់កន្ត្រាក់​ជា​ដើម​ ប៉ុន្តែលទ្ធភាព នៃការឆ្លើយតបរបស់ខេត្ត នៅមានកម្រិត និងសុំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួយដើម្បីខេត្តមានលទ្ធភាពឆ្លើយតបបានទាន់ពេលវេលា។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ​ បានជំរុញដល់អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានា​ ត្រៀម​បង្កាឆ្លើយតប និងស្ដាឡើងវិញនៅពេលមានគ្រោះមហន្តរាយកើតឡើង ព្រោះ​ការត្រៀមផែនការឆ្លើយតបនឹងគ្រោះមហន្ត​ ពិត​ជា​មានសារៈសំខាន់ណាស់ ខណៈបច្ចុប្បន្នដោយសារតែឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ កំពុង​ជះឥទ្ធិពល​អាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាពករដ្ឋ ដូចជាគ្រោះទឹកជំនន់​លិចលង់​​បង្ក​ឲ្យ​មាន​ការ​បាក់ច្រាំង​ទន្លេ​ គ្រោះរាំងស្ងួត​ និង​ខ្យល់​កន្ត្រាក់​ជាដើម ។ ដេីម្បីត្រៀមបង្ការ​ និងឆ្លេីយតប​ឲ្យ​បានទាន់ពេលវេលា​នោះ ឯកឧត្តមក៏បានជំរុញ​ ដល់​អាជ្ញាធរ​​ត្រូវ​ធ្វេីផែនការត្រៀម​ឲ្យ​បានលំអិតជាក់ស្តែង រួមទាំងការបំរុងទីទួលសុវត្ថភាព​ មធ្យោបាយ​ សម្ភារៈ​ ការត្រៀម​បំរុងកម្លាំងសម្រាប់ជួយអន្តរាគមន៍​ ដោយមានរៀបចំការហ្វឹកហាត់ជាមុន​ និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្ស​ផងដែរ​ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 115 នាក់

ម្សិលមិញ 671 នាក់

សរុប 1337534 នាក់