លោកអូនខនអភិបាលនៃគណះអភិបាលស្រុកកំពង់ត្រាចបានអមដំណើរដោយមន្ត្រីសាលាស្រុកនិងលោកអធិការរងនិងកងអាវុធហត្ថស្រុកបានចុះពិនិត្យស្ថានភាពនៅជំុវិញវិញផ្សារកំពង់ត្រាច

photo_2019-07-25_20-39-14

ខេត្តកំពត ៖ ថ្ងៃព្រហស្បត្តិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង៣០នាទីព្រឹកលោកអូនខនអភិបាលនៃគណះអភិបាលស្រុកកំពង់ត្រាចបានអមដំណើរដោយមន្ត្រីសាលាស្រុកនិងលោកអធិការរងនិងកងអាវុធហត្ថស្រុកបានចុះពិនិត្យស្ថានភាពនៅជំុវិញវិញផ្សារកំពង់ត្រាច ដើម្បីរៀបចំសណ្ដាប់ធ្នាប់ផ្លូវចូលផ្សារអោយបានល្អប្រសើរមិនអោយមានភាពកកស្ទះដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវកធ្វើដំណើរចេញចូលហើយមានភាពងាយស្រួលទៀតផង។

ទន្ទឹមជាមួយគ្នានេះដែរលោកអូនខនអភិបាលនៃគណះអភិបាលស្រុកកំពង់ត្រាចក៏បានសួរសុខទុកនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងអាជីវកលក់ដូរនៅក្នុងផ្សារនិងជំុវិញផ្សារនៅការរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណះនិងបរិស្ថានអនាម័យនៅក្នុងផ្សារនិងជំុវិញផ្សារអោយបានល្អប្រសើរឡើងថែមទៀត។

ការសួរសុខទុក្ខនិងសំណេះសំណាលរបស់លោកអភិបាលស្រុក ធ្វើឳ្យបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់មានភាពសប្បាយរីករាយយ៉ាងខ្លាំងហើយពួកគាត់ក៏សូមថ្លែងអំណរអរគុណនឹងជូនពរដល់លោកអភិបាលនៃគណះអភិបាលស្រុកនិងក្រុមការងាររបស់លោកទាំងអស់អោយជួបប្រទះតែពុទ្ធពរបួនប្រការគឺអាយុ វណ្ណះ សុខះ ពលះកុំបីឃ្លាងឃ្លាតឡើយ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 274 នាក់

ម្សិលមិញ 927 នាក់

សរុប 1090616 នាក់