កម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះចិន ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

photo_2019-07-26_21-19-56

ខេត្តកណ្តាល ៖  ថ្ងៃសុក្រ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា គ.ស២០១៩ វេលាម៉ោង ១០ និង ៤០ នាទី ។
នៅចំណុច៖ ភូមិព្រែកជីកឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ជនសង្ស័យចំនួន ០៣ នាក់ (ឃាត់ខ្ខ្លួន០១ គេចខ្លួន០២)៖


១.ឈ្មោះ ហ៊ុន វាសនា ហៅស្នា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរប គ្មាន មានទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ជាមុខសញាសកម្ម មានសារធាតុញៀនក្នុងទឹកនោម(ឃាត់ខ្លួន)៕
២. ឈ្មោះ សាក់ ករៈ ហៅសារៈ ភេទប្រុស អាយុ ប្រហែល២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (គេចខ្លួន)៕
៣. ឈ្មោះ សេត ម៉ូហាន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត មានទីលំនៅ ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មុខសញាចាស់ មិនរៀងចាល (គេចខ្លួន)៕ វត្ថុតាងចាប់យក៖
១.សារធាតុញៀនមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន០៦កញ្ចប់តូច កញ្ចប់តូចទម្ងន់សរុប 0,៤១ក្រាម។
២.ទូរសព្ទ័ ០១ គ្រឿង ម៉ាក HIYA ។


កម្លាំងផ្នែកជំនាញ បានស្រាវជ្រាវ មុខសញាជួញដូរគ្រឿងញៀន នៅភូមិកើតហេតុខាងលើ រយៈពេល០២ថ្ងៃ ដោយយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋថា នៅចណុចផ្ទះជនសង្ស័យ មានក្រុមក្មេងស្ទាវ ចេញចូលសង្ស័យចែកចាយនិង ប្រើប្រាស់ថ្នាំញៀន ។ ក្រោយពីបានចុះស្រាវជ្រាវ០២ថ្ងៃរួចមក ដោយកំណត់បានថា ជនសង្សយ័ខាងលើ ពិតជាធ្វើសកម្មភាពជួញដូរគ្រឿងញៀនមែន ទើបនៅថ្ងៃកើតហេតុ កម្លាំងផ្នែកជំនាញ សហការណ៏ជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលកោះចិន ចុះឃ្លាំមើលជនសង្សយ័ នៅវេលាម៉ោងកើតហេតុ ជនសង្សយ័ឈ្មោះ ហ៊ុន វាសនា ហៅស្នា បានចេញមកធ្វើសកម្មភាពនៅមុខផ្ទះ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានបង្ក្រាបចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាង បានដូចខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។


នៅចំពោះមុខសមកិច្ចជនសង្ស័យ បានសារភាពថា ៖ នៅពេលកើតហេតុ ខ្លួនពិតជាបានចេញមកលក់ថ្នាំញៀននៅមុខផ្ទះមែនហើយថ្នាំញៀន ដែលខ្លួនលក់នេះផងដែរ គឺទិញពីឈ្មោះ សាក់ ករៈ ហៅសារះ នៅភូមិព្រែកជីក ឃុំកោះចិន ប្រើទូរសព្ទ័លេខ០៨៦ ៨៥០ ៤៤៥ និងឈ្មោះសេត ម៉ូហាន ជនជាតិខ្មែរឥស្លាមនៅភូមិទួលងោកឃុំកំពង់លួងប្រើទូរសព្ទ័លេខ ០១៦ ៣០១ ៦៤៩ ។ យកមកលក់រាល់ថ្ងៃ០១កញ្ចប់តូច ៣០០០០រៀល ឬ ២០០០០រៀលទិញពីឈ្មោះ សារះ ឬឈ្មោះ ហាន ម្តងៗ ២០០០០០រៀល(ម្លៃម៉ឺនរៀល)ក្នុងចំនួនថ្នាំទិញមកម្ភៃម៉ឺនរៀលគឺលក់តែមួយថ្ងៃអស់ហើយ អ្នកដែលមកទិញញឹកញាប់ គឺអ្នកមកពីភូមិដងគោម ឃុំកំពង់អុសនិងអ្នកនៅម្តំផ្សារព្រែកក្តាមក្រើយខាងកើត ។  បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮបន្តចាត់ការតាមនីតិវិធី ។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 48 នាក់

ម្សិលមិញ 1548 នាក់

សរុប 820807 នាក់