ក្អេង​ក្អាង​ដូច​ក្អាត់​ក្នុង​ក្អម

images (121)

និយមន័យៈ មនុស្ស​អំនួត​ហួស​មាឌ តែ​ធ្វើ​អ្វី​ពុំ​កើត ។

អត្ថាធិប្បាយ

អត្ថានុរូប

សត្វ​ក្អាត់​ដែល​គេ​ចាប់​ដាក់​ក្នុង​ក្អម ហែល​ចេញ​ទៅ​ណា​ពុំ​រួច ម្ល៉ោះ​ហើយ​វា​គិត​តែ​ពី​ស្រែក​យំ ។ សំឡេង​វា​លាន់​ខ្ទ័រ​ខ្លាំង ស្រកៀរ​ត្រចៀក​ដោយ​រំពង​នឹង​ក្អម ។

អត្ថប្បដិរូប

លោក​ប្រៀប​មនុស្ស​ណា​ដែល​បាន​តែ​សម្ដី​អួត​ក្អេងក្អាង​ទៅ​នឹង​សត្វ​ក្អាត់​ដែល​នៅ​ក្នុង​ក្អម ។ មនុស្ស​បែប​ហ្នឹង​គ្មាន​ធ្វើ​អ្វី​ឲ្យ​ចេញ​ជា​សាច់​ការ​បាន​ទេ គឺ​ដូច​គ្នា​នឹង​សត្វ​ក្អាត់​ដែល​ចេញ​ទៅ​ណា​ពុំ​រួច​ពី​ក្អម​ដូច្នោះ​ដែរ ។

គេ​តែង​សម្គាល់​ឃើញ​ថា ជាទូទៅ​មនុស្ស​ដែល​មាន​កាយវិការ​កំពូល​អួត​នោះ មិន​ដែល​ធ្វើ​អ្វី​បាន​កើត​ទេ ។ ដូចជា មនុស្ស​ខ្លះ អួត​អាង​ខាង​វាយ​កាប់​ចាក់​គ្មាន​អ្នក​ណា​ស្មើ ។ ប៉ុន្តែ​បើ​មាន​អ្នក​ខ្លាំង​មក​តតាំង​តប​វិញ ស្រាប់​តែ​បាក់​អំនួត​បន្ថយ​សំឡេង រហូត​ដល់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​ក៏​មាន ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 859 នាក់

ម្សិលមិញ 1105 នាក់

សរុប 490896 នាក់