កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅចុះល្បាតក្នុងភូមិសាស្រ្តងាយរងគ្រោះ រួចឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

photo_2019-07-27_20-06-50

ខេត្តកណ្តាល ៖  ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង២២ៈ២០នាទី នៅចំណុចបន្ទប់ជួលក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ០៣នាក់(ឃាត់ខ្លួន)


១/ឈ្មោះសឿង នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង។
២/ឈ្មោះ សឿម ភក្រ័ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកានីរោងចក្រ។
ទាំងពីរអ្នកស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុខាងលើ។
៣/ឈ្មោះ តូច វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរចុងភៅ។
វត្ថុតាងចាប់យករួមមាន ៖ 
១.ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូច ។
២.ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
៣.ម៉ូតូម៉ាកHONDA  DREAM ពណ៍ខ្មៅ សេរី២០១០ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។
សមត្ថកិច្ចបានឱ្យដឹងថា ៖ 
កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅចុះល្បាតក្នុងភូមិសាស្រ្តងាយរងគ្រោះ ។ ពេលល្បាតដល់មុខផ្ទះសំណាក់ ជា សំណាង ក៍ឃើញជនសង្ស័យឈ្មោះតូច វ៉ាន់ណេតកំពង់ដើរគួរអោយសង្ស័យក៍ហៅសួរនាំនិងឆែកឃើញថ្នាំញៀន១កញ្ចប់តូច ។


តាមការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននេះខ្លួនបានទិញពីឈ្មោះសឿង នី ភេទប្រុស នៅបន្ទប់ជួលក្រោយផ្ទះសំណាក់ជា សំណាង រួចកម្លាំងសមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿង នី នឹងឈ្មោះសឿម ភក្រ័ភេទស្រី នៅក្នុងបន្ទប់ជួលនឹងឆែករកឃើញថ្នាំញៀនចំនួន០៥កញ្ចប់នឹងសម្ភារះប្រើប្រាស់មួយចំនួនទៀតរួចក៍ឃាត់ខ្លួននឹងវត្តុតាងខាងលើយកមកអធិការដ្ឋានដើម្បីចាត់ការតាមនិតីវិធីតែម្តង ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 969 នាក់

ម្សិលមិញ 610 នាក់

សរុប 739293 នាក់