ពលរដ្ឋ​ក្នុង​ស្រុក​ស្ទឹងត្រង់​ សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​រួម​គ្នា​ ទប់ស្កាត់​ការ​បាក់​ច្រាំង​ទន្លេ​ ក្នុង​រដូវ​ទឹក​ឡើង​​

photo_2019-07-29_22-12-45

កំពង់ចាម​ ៖ ដោយ​សារ​កត្តា​ធម្មជាតិ​តាម​រយៈ​គ្រោះទឹកជំនន់​ បង្ក​ឲ្យ​មាន​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ជាបន្តបន្ទាប់​ នេះ​ជា​ក្តីកង្វល់​របស់​បងប្អូនប្រជាពលរដ្ឋ​​ ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ ក្នុង​ស្រុក​ស្ទឹងត្រង់​ ហើយ​ត្រូវ​បង្ខំចិត្ត​​​រុះរើ​ផ្ទះ​សំបែង​ទៅ​រស់នៅ​កន្លែង​មាន​សុវត្ថិភាព​ជាបន្តបន្ទាប់​​ផង​ដែរ​ ​។

ដេីម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ អាជ្ញាធរខេត្តកំពង់ចាម​ ក្រោម​ការ​យក​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​ស្នើ​សុំ​ទៅក្រសួងធនធានទឹក​និងឧតុនិយម​ និងគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ដេីម្បីមានវិធានការ​ទប់ស្កាត់លេី​ការ​បាក់​ច្រាំង​ទន្លេ​នេះ​ តាមការណែនាំពី​ឯកឧត្ដម​ លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ និងឧតុនិយម​ រហូត​មក​ទល់​នឹង​ពេល​នេះ​ ក្រុម​ការងារ​បច្ចេកទេស​​​ បានចាប់ផ្តេីមសាងសង់រនាំងបណ្តោះអាសន្នការពារទឹកបុកច្រាំង​ នៅ​ឃុំពាមកោះស្នា​រ​ ​ដោយ​​ច្រក់ដីខ្សាច់​បាន​ចំនួន​២០បាវ​ហេីយ​ ដោយ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​ ។

គួររំលឹក​ថា កាលពីរដូវទឹកសម្រកទន្លេមេគង្គឆ្នាំ២០១៨កន្លងទៅនេះ​ ចាំងទន្លេនៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹងត្រង់​ ពិសេស នៅចំណុចមុខសាលាបឋមសិក្សាព្រះអណ្តូង ទទួលរងនូវការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាល​ឲ្យ​ ផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈមនឹងការបាក់ស្រុតដែលអាចនាំ​ឲ្យ​កាត់ផ្តាច់ចរាចរណ៍ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយដោយសាររដ្ឋបាលខេត្តពុំមាន បច្ចេកទេស និងថវិកាគ្រប់គ្រាន់ក្នុងការសិក្សាលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំង ទន្លេដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាងលើ ពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តបាន​ស្នេីសុំកិច្ចអន្តរាគមន៍ពីក្រសួងធនធានទឹកនិងឧតុនិយម និងគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ក្នុងការចុះ សិក្សាលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបាក់ស្រុតផ្លូវខេត្តលេខ២២៣ នៅត្រង់ចំណុចប៉ះពាល់ ខាងលើ​ឲ្យ​បានទាន់ពេលវេលា​ ។


តាម​រយៈ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយ​​ លោក​ អ៊ុ​ វិបុល​ បាន​ឲ្យដឹងថា​ ដោយ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​បងប្អូន​ប្រជាពលរដ្ឋផងនោះ​ រហូត​មក​ដល់​ពេល​នេះ​ ក្រុម​ការងារ​បច្ចេកទេស​ បាន​ច្រក់ដីខ្សាច់​បាន​ចំនួន​២០បាវ​ហើយ​ ដេីម្បី​ជា​រនាំង​ការពារ​ទឹក​បុក​ជា​បណ្ដោះ​អាសន្ន​ និងបន្ត​ការងារ​នេះ​នៅ​ចំណុច​ផ្សេង​ៗ​ ​ទៅ​មុខ​ទៀត​ផងដែរ​ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 846 នាក់

ម្សិលមិញ 1105 នាក់

សរុប 490883 នាក់