កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្សយ័ម្នាក់ជាមួយថ្មាំញៀន៥៤៩គ្រាប់ និងម៉ាទឹកកកមួយកញ្ចប់ធំ

photo_2019-07-29_22-20-10

 ខេត្តឧត្តរមានជ័យ ៖ ក្នុងករណីប្រតិបត្តការបង្ក្រាបគ្រឿងញៀននៅសង្កាត់អូស្មាច់ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរងកងរាជអាវុធហ្ថខេត្តឧត្តរមានជយ័ បានសហកាជាមួយអាវុធហត្ថក្រុងសំរោងបានធ្វើការចុះបង្ក្រាបទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀនមួយកន្លែងស្ថិតនៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមរបាយការពីមន្ត្រី កងរាជអាវុធហត្ថក្រុងសំរោង បានអោយដឹងថា ក្នុងករណីចុះបង្ក្រាបករណីប្រើប្រាស់និងជួញដូរគ្រឿងញៀននេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះ ហេង ផាត ភេទប្រុស មានទីលំនៅស្ថិតនៅភូមិ ឃុំទីកន្លែងកើតហេតុខាងលើហើយរឹបអូសបានថ្មាំញៀន បានប្រភេទ តំហ្វេតាមីនគ្រាប់ពណ៌ផ្កាឈូកចំនួន៥៤៩គ្រាប់ ម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកមួយកញ្ចប់ធំ ថង់ផ្លាស្ទិចសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួន ឧបករណ៌ជក់ថ្មាំមួយ និងកាំបិទចុងស្រួចវែង ខ្លីចំនួនពីដើម។

បច្ចុប្បន្នជនសង្សយ័ រួមជាមួយវត្ថុតាងត្រូវបាននាំយកមកមូលដ្ឋានកងរាជអាវុធក្រុងសំរោងដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 182 នាក់

ម្សិលមិញ 671 នាក់

សរុប 1337601 នាក់