ស្រុកបាទី ! ហេតុអី្វបានជាសាងសង់ជិតជិតរួចហើយ ទើបដឹងថាជាសំណង់ខុសច្បាប់ទៅវិញ?

photo_2019-07-30_22-57-03

ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ នេះអភិបាលស្រុកបាទីដឹកនាំកម្លាំងចម្រុះចាត់វិធានការក្តៅលើសំណង់ដែលសាងសង់គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តតាកែវ លេខ ១៨៧ ស.ជ.ណ កម្មវត្ថុ« ស្តីអំពីការទប់ស្កាត់សំណង់ដែលបានសាងសង់ដោយគ្មានការអនុញ្ញាត»។

ការអនុវត្តនេះដែរដោយយោតតាម អនុក្រឹត្យលេខ ៨៦ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់។ ប្រកាសរួមលេខ១២២៩ ប្រក.មផ.ដនស ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ ២០០៩ រវាងក្រសួងមហាផ្ទៃនិងក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ស្តីពីការទប់ស្កាត់ការសាងសង់គ្មានលិខិតអនុញ្ញាត ឬការសាងសង់ខុសពីលិខិតអនុញ្ញាត។

ទាក់ទិននឹងករណីចុះប្រតិបត្តិការហាមឃាត់ការសាងសង់សំណង់ខុសច្បាប់នេះ មានទីតាំងស្ថិតនៅភូមិ ខ្នារង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដោយសមត្ថកិច្ចចម្រុះសម្រចដកហូតរថយន្តក្រឡុកស៊ីម៉ង់១គ្រឿង ដែលមានស្លាកលេខ ស្វាយរៀង 5A-0009 និងរថយន្តស្ទូច១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3D-1311 ម៉ាស៊ីនវីស៊ីមម៉ង់ចំនួន ០២ គ្រឿង យកទៅរក្សាទុកនៅសាលាស្រុកបាទី ដើម្បីរង់ចាំសមីខ្លួនចូលមកដោះស្រាយតាមនីតិវិធីច្បាប់។

លោកអភិបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃនេះថា មិនឃើញមានទីតាំងចេញមុខមកទេ តែអនុវត្តជាមួយនឹងក្រុមហ៊ុនសំណង់ឈ្មោះថា «ត្រាំផែន ដ្រាហ្គន Triumphant Dragon (Cambodia)co.Ltd ដែលមានអ្នកតំណាងឈ្មោះ លីន វូឃុន (Lin Wu Khun) លោកបានបន្តថា លោកនឹងដឹកនាំកម្លាំងចម្រុះចុះហាមឃាត់ទាំងអស់នូវសំណង់ណាដែលសាងសង់ខុសពីកិច្ចសន្យា ឬខុសច្បាប់ ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 799 នាក់

ម្សិលមិញ 1105 នាក់

សរុប 490836 នាក់