ប្រធានចលនាយុវជន ១៥៧ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារទីទ័លក្រ

photo_2019-08-03_18-29-30

ខេត្តតាកែវ ៖ ថ្ងៃសុក្រ ២ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៩ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)។​

លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តតាកែវនិងក្រុមការងារ ដោយមានការចូលរួមពីលោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បាននាំយកអំណោយសប្បុរសធម៌របស់ចលនាយុវជនកម្ពុជា(ក្រុម១៥៧) ទៅជូនដល់គ្រួសារក្រីក្រមួយដែលមានលោកយាយ ខែន អាយុ ៨៤ ឆ្នាំ ពិការភ្នែកទាំង ២ រស់នៅជាមួយចៅស្រីអាស្រ័យការសុំទានបីបួនថ្ងៃម្តង។ ពួកគាត់រស់នៅភូមិយោលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

អំណោយដែលទទួលបានរួមមាន៖ អង្ករ ៥០Kg មី១កេះ ទឹកត្រី ១ យួ ទឹកស៊ីអ៊ីវ ១យួ ត្រីខ ១០ កំប៉ុង ប្រេងឆា ១លីត្រ ស្ករសរ ១Kg ប៊ីចេងកន្លះគីឡូ អំបិល ១Kg និងថវិកា ២០០,០០០ រៀល។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 824 នាក់

ម្សិលមិញ 1105 នាក់

សរុប 490861 នាក់