គណៈបញ្ជាការស្រុកទ្រាំងថា​លោកនឹងវិធានចាត់ការ លើបញ្ហាសណ្តាប់ធ្លាប់ និងចំពោះតម្លៃនៃភាស៊ី

photo_2019-08-03_18-52-03

ខេត្តតាកែវ​ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើតខែស្រាពណ៌ឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនិងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋដែលជាអាជីវករនៅផ្សារកំពង់ជ្រៃបានស្នើសុំអ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយបញ្ហាសណ្តាប់ធ្នាប់ ផ្សារល្វេ នៅអមសងខាងផ្លូវជាតិលេខ២ និងបញ្ហាមេភាស៊ីយកលុយលើសសៀវភៅបន្ទុកដែលផ្គើននឹងច្បាប់ ដើម្បីអោយដំណឹងនេះជ្រាបដល់រដ្ឋបាលស្រុកទ្រាំង។​

បន្ទាប់ពីផ្សាយចប់ភ្លាមក្រោយបន្តិចមកលោកឈួន ផាន់នីអភិបាលស្រុកក៏បានអញ្ជើញដល់ ដែលរួមដំណើដោយលោក សយ ឃេន សមាជិកក្រុមប្រឹក្សាស្រុក លោកស៊ុត ខឿននាយករដ្ឋបាលស្រុក លោកជុំ សាវុធ ប្រធានការិយាល័យអន្តរវិស័យស្រុក បានចុះពិនិត្យមើលសំណង់ និងទីផ្សារ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋធ្វើច្បាប់ក្នុងការសាងសង់លំនៅដ្ឋាន ហើយណែនាំដល់បងប្អូនអាជីវករលក់ដូរកុំអោយលក់ដូរនៅលើចឹញ្ចើមផ្លូវ ដែលបណ្តាលអោយមានរាំងស្ទះដល់ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋចេញចូល។

លោកអភិបាលស្រុកបានឲ្យដឹងថា បញ្ហានៅផ្សារកំពង់ជ្រៃ​គឺម្ចាស់ផ្ទះដែលយកដីសាធារណៈធ្វើអាជីវកម្មនោះ ជួលឲ្យអ្នកលក់ក្នុងតម្លៃ ១៥០០០៛ ខ្លះ ១០០០​៛ ខ្លះ ៥០០០៛ ខ្លះ ដែលនៅអមសងខាងផ្លូវ ហើយបើផ្សារល្វេវិញ ដោយសារតែមេភាស៊ីនិយាយស្តាប់គ្នាហើយផ្គើនទៅនឹងការណែនាំទៀតផង។​

លោអភិបាលស្រុកបានបន្តថា លោកនឹងហៅអាជីវករផ្សារកំពង់ជ្រៃមកណែនាំនឹងធ្វើកិច្ចសន្យាឲ្យអនុវត្តតាមច្បាប់​ឬសារាចរណែនាំឲ្យបានត្រឹមត្រូវ ចំណែកឯផ្សារល្វេវិញលោកនឹងចាត់ការលើមេភាស៊ីដែលនិយាមិនស្តាប់ក្នុងនាមលោកជាគណៈបញ្ជាការស្រុក។

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 436 នាក់

ម្សិលមិញ 655 នាក់

សរុប 1274056 នាក់