តើសម័យ សម្តេចតេជោ ហ៊ុន សែន គួរមានអំពើសាហាវព្រៃផ្សៃយង់ឃ្នងបែបនេះទៀតទេ?

36514976_625505471181813_2179788416315555840_n

អំពើឃោឃៅដែលស្មានមិនដល់របស់មន្ត្រីពុករលួយ ឃុបឃិតគ្នាជាមួយឧកញ៉ា បំផ្លាញកិត្តិយសប្រទេសជាតិ ធ្វើទារុណកម្មលើប្រជាពលរដ្ឋ ខណៈសម្តេចតេជោ ហ៊ុន សែន ខិតខំរកសន្តិភាពជូនប្រជានុរាស្ត្រ ។ឧកញ៉ាសាហាវព្រៃផ្សៃម្នាក់ យកអំណាចរបស់ខ្លួន រួមជាមួយមន្ត្រីមូលដ្ឋាន ធ្វើទារុណកម្មលើប្រជាពលរដ្ឋស្លូតត្រង់ប្លន់យកដីធ្លីរបស់គេ?

តើសម័យ សម្តេចតេជោ ហ៊ុន សែន គួរមានអំពើសាហាវព្រៃផ្សៃយង់ឃ្នងបែបនេះទៀតទេ?  1 (1) 

លោកស្រី ហ៊ុន ស៊ីណាត ក៏មានការប្រតិកម្មផងដែរដោយបញ្ចេញមតិលើប្រកាសព័ត៌មានដែលបានចុះផ្សាយនេះ ថា៖

« អុញ!នោះពេលនេះយុត្តិធម៌សម្រាប់រាស្ត្រទន់ខ្សោយត្រូវតែស្រាវ ជ្រាវ រកទាល់តែឃើញការណ៍ពិត ដែលកន្លងហើយឧកញ៉ានេះសម្ដីចេញមកជាន់ដីផ្អៀងថាមានតែអញ់ពីព្រោះឧកញ៉ានេះ ឮ ថាមានខ្នង កាងក្រាស់ណាស់ គឺអ្នកកាងឧកញ៉ាដែរយើងទាំង អស់គ្នាចាំមើលថាច្បាប់រកឃើញហើយអាអ្នកកាងនោះកាងកើតទៀតដែរទេពីព្រោះឧ កញ៉ានោះប្រព្រឹត្តឃោរឃៅណាស់» ។

សូមជម្រាបជូនថា បើតាមលិខិត លេខ ១០៩០ សជណ ពីទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែកក្កដា​ ឆ្នាំ ២០១៩ ចំណារដ៏ខ្ពស់ខ្ពស់បំផុតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រាបថា ករណីទំនាស់ដីធ្លីជាមួយនឹងការបំភ្លៃអង្គហេតុដើម្បីឃុំខ្លួន និងការធ្វើទារុណកម្មលើបុគ្គល ស្ថិតនៅភូមិសាស្ត្រ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានលើកឡើងដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាល ឯកភាពប្រគល់ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីពិនិត្យដោះស្រាយ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 935 នាក់

ម្សិលមិញ 610 នាក់

សរុប 739259 នាក់