ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របគ្នាបណ្តាលឲ្យមានការរងរបួសនៅចំណុច​លើផ្លូវជាតិ លេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ២០-២១ភូមិចិនកោះឃុំគគីរស្រុកកៀនស្វាយខេត្ត កណ្តាល

photo_2019-08-05_19-14-42

ខេត្តកណ្តាល ៖ ថ្ងៃច័ន្ទ ០៥កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី ០៥.៨.២០១៩ វេលាម៉ោង៥ៈ ១៥ នាទី កើតហេតុនៅចំណុច​លើផ្លូវជាតិ លេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ២០-២១ភូមិចិនកោះឃុំគគីរស្រុកកៀនស្វាយខេត្ត កណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក Hondadream C 125 ពណ៍ ខ្មៅពាក់ផ្លាកលេខភ្នំពេញ បើកបរដោយ ឈ្មោះរៀមរ៉ា ភេទប្រុសអាយុ ២៥ឆ្នាំ​មុខរបរ ជាងពិដានមានលំនៅភូមិព្រែកត្រែងឃំុសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។


ពេលបើកបរមកដល់កន្លែងកើតហេតុខាងលើបានបុក ម៉ូតូ០១គ្រឿង ម៉ាកSmash revo ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 1 .1381 បើកបរដោយឈ្មោះ មាស បញ្ញា ភេទប្រុសអាយុ ៣៤ឆ្នាំមានលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល
(រងរបួសកែងជើងខាងឆ្វេង)ដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ កំពុងតែល្បាត និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវរួមនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ អ៊ូ​ចធីភេទប្រុស អាយុ៤៩ឆ្នាំ​ជាប្រជាការពារឃំុគគីរមានលំនៅភូមិកោះបៀឃំុគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
(រងរបួសបែកក្បាលដេរប្រាំថ្នេរនិងថ្លោះចង្កេះខាងស្តាំ) បើកមានទិសដៅស្របគ្នា បណ្តាលអោយខូចស្រាលម៉ូតូទាំង០២គ្រឿង យកទៅរក្សាទុក នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 529 នាក់

ម្សិលមិញ 893 នាក់

សរុប 955375 នាក់