បុរសពីរនាក់អាដើមត្នោតមិនបានប្រុងប្រយ័ត្ន បណ្ដាលឲ្យរលំដើមត្នោតសង្កត់សិស្សសាលាពីរនាក់ ស្លាប់ម្នាក់ និងរងរបួសម្នាក់

photo_2019-08-08_19-24-57

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីកាប់រំលំដើមត្នោតបណ្ដាលឱ្យសង្កត់សិស្សសាលាចំនួន ២ នាក់។

១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់ ២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ រងរបួស។
អ្នកទាំងពីររស់នៅ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ឯជនសង្ស័យជាអ្នកអាដើមត្នោតមានគ្នាពីរនាក់។
១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។

២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបាន៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 786 នាក់

ម្សិលមិញ 1105 នាក់

សរុប 490823 នាក់