លោក​ សាំង​ ឃឺន​ មេភូមិអូរឫស្សី​ និងព្រះតេជគុណ គង់​ សុវណ្ណា​ ព្រះគ្រូចៅអធិការវត្តវេឡុវ័នពោធិញ្ញាណអូរឫស្សី​ ព្រមទាំងក្រុមការងារប្រជាការពារភូមិ រួមនឹងសប្បុរសជន​បាននិមន្ត និងអញ្ជើញនាំយកទេយ្យទានមកចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព​លោកស្រី​ ហាក់​ ពៅ​ ដែលបានទទួលមរណភាពដោយរោគាពាធ

photo_2019-08-08_20-00-06

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍​ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក​ សាំង​ ឃឺន​ មេភូមិអូរឫស្សី​ និងព្រះតេជគុណ គង់​ សុវណ្ណា​ ព្រះគ្រូចៅអធិការវត្តវេឡុវ័នពោធិញ្ញាណអូរឫស្សី​ ព្រមទាំងក្រុមការងារប្រជាការពារភូមិ រួមនឹងសប្បុរសជន​

បាននិមន្ត និងអញ្ជើញនាំយកទេយ្យទានមានអង្ករ​ខ្សាយមួយបាវ ទម្ងន់ ៥០គីឡូក្រាម ប្រេងឆា​ ទឹកត្រី ទឹកក្រូច​ ទឹកសុទ្ធ មឈូស១​ និងថវិកាសរុបចំនួន​ ៦២០,០០០រៀល​ (ប្រាំមួយសែនពីរម៉ឺនរៀល) មកចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព​លោកស្រី​ ហាក់​ ពៅ​ ដែលបានទទួលមរណភាពដោយរោគា​ នៅភូមិអូរឫស្សី​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។

នាមសប្បុរសជនចូលរួមឧបត្ថម្ភ រួមមាន៖
១-លោក​ សាំង​ ឃឺន​ មេភូមិអូរឫស្សី​ រួមនឹងក្រុមការងារភូមិ ថវិកាចំនួន ១០០ដុល្លារ
២-ព្រះតេជគុណ គង់​ សុវណ្ណា​ ព្រះគ្រូចៅអធិការវត្តវេឡុវ័នពោធិញ្ញាណអូរឫស្សី​ ថវិកាចំនួន ៥០០បាត
៣-លោក​ ប្រឹម​ សុផល​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល​ ជួយឧបត្ថម្ភ មឈូស១
៤-លោក​ គឹម​ សុភ័ណ​ ថវិកាចំនួន ២០,០០០រៀល
៥-លោក​ ឌុំ​ សារឹម​ ថវិកាចំនួន ១០,០០០រៀល
៦-លោក​ សូត្រ​ សាវុធ​ ថវិកាចំនួន ២០,០០០រៀល
៧-អន្ទិត​ ញ៉ូវ​ ថវិកាចំនួន ៤០០បាត
៨-លោក​ ប៉ែន​ ពន្លក​ ថវិកាចំនួន ២០,០០០រៀល
៩-លោក​ ឈឺន​ ឌី​ ថវិកាចំនួន ៣០,០០០រៀល៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 392 នាក់

ម្សិលមិញ 1902 នាក់

សរុប 593184 នាក់