ប្រជាពលរដ្ឋ ១៦ គ្រួសារផ្ទុះការតវ៉ាទៅលើគ្រួសារមួយដែលធ្វើរបងរំលោភយកដីផ្លូវសាធារណៈមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន

photo_2019-08-09_21-09-07

ខេត្តតាកែវ ​ ៖​ថ្ងៃសុក្រ ៩ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ គណៈបញ្ជាការស្រុក ដឹកនាំដោយលោក សាយ វណ្ណៈ ភិបាលរងស្រុក តំណាងលោកអភិបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងចម្រុះចុះបើកផ្លូវជូនប្រជាពលរដ្ឋ ១៦ គ្រួសារ និងទុកជាសម្បត្តិសាធារណៈ ។

ដែលផ្លូវត្រូវបានប្រជាពលរដ្ឋមួយគ្រួសាររស់នៅជាប់ផ្លូវនោះធ្វើរបងរំលោភយកដីផ្លូវសាធារណៈដែលមានពីមុនមកដែលមានទីតាំងស្ថិតនៅភូមិ ព្រៃជួរ ឃុំ ពពេល ស្រុកត្រាំកក់ ខេត្តតាកែវ​។​

ពលរដ្ឋ​ទាំង ១៦ គ្រួសារ និងអាជ្ញាធរនៅមូលដ្ឋាននោះក៏ដូចជាមេភូមិបច្ចុប្បន្នដែលមានវ័៧២ឆ្នាំបានឲ្យដឹងថា តាំងពីឆ្នាំ ៨០ ជាងមកគឺមានផ្លូវនេះស្រាប់ហើយ ផ្លូវនេះអាចបររទេះគោបានដែលមានទំហុំ ២ម៉ែត្រ ទទឹង តែមកដល់ពេលនេះបុគ្គលឈ្មោះ ពិល មាន បានធ្វើរបងរំលោភយកអស់ ១ ម៉ែត្រ ហើយបិទផ្លូវនោះទាំងស្រុងតែម្តង ។​

ទាក់ទិននឹងករណីបើកផ្លូវនេះដែរលោក សាយ វណ្ណៈ ក្នុងនាមជាគណៈបញ្ជាការស្រុកបានអោយដឹងថា ក្រោយពីមានប្តឹងផ្តល់តាមរយៈមេឃុំពពេល។​ ពេលដែលទទួលបានពាក្យបណ្តឹងខាងស្រុកក៏បានព្យាយាមសម្របសម្រួលជាមួួយភាគីគ្រួសារលោក ពិល មាន ដែរតែមិនបានលទ្ធផល​អ្វីឡើយ ។​មិនតែប៉ុណ្ណោះរដ្ឋបាលស្រុកក៏កិច្ចសន្យាជាលាយល័ក្ខអក្សរដាក់កំណត់ឲ្យរុះរើរបងចេញនៅត្រឹមថ្ងៃទី ០៦ សីហា ២០១៩ តែរហូតមកដល់ថ្ងៃទី ៩ សីហា ២០១៩ នេះគណៈបញ្ជាការស្រុកដឹកនាំកម្លាំងចម្រុះចុះរុះរើតែម្តង។​

លោក សាយ វណ្ណៈ បានបញ្ជាក់ថា ផ្លូវដែលរុះរើរបងចេញដាក់សម្បត្តសាធារណៈនេះជាផ្លូវចូលភូមិមាទទឹង ២​ម៉ែត្រ ហើយនៅភូមិឃុំខាងនេះមិនមានប្លង់រឹងនៅឡើយទេ ហើយការអនុវត្តនៅថ្ងៃនេះដោយតាមប្រភពព័ត៌មានពីចាស់ព្រឹទ្ធាចារ្យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងឯកសារគតិយុត្តរបស់រដ្ឋបាលស្រុក។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 300 នាក់

ម្សិលមិញ 1998 នាក់

សរុប 589123 នាក់