ការអះអាងរបស់គ្រូមន្តអាគមមួួួយចំនួនត្រូវបរាជ័យ ខណះមនុស្សទាំង១៣នាក់នៅមានជីវិតនៅទ្បេីយ!

(បាងកក)៖ តាម BBC ដកស្រង់ពីសារព័ត៌មានផ្លូវការថៃ នៅយប់​ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨ បានចេញផ្សាយថា ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយនៅម៉ោងប្រមាណ១០៖២៥នាទីយប់ ដោយពួកគេ​នៅមានជីវិតទាំងអស់​។

ក្នុងស្ថានភាពនេះក្រុម​ជួយសង្គ្រោះកំពុងតែស្វែងរក​ទីកន្លែងមួយ ដែលមានសុវត្ថិភាព​ពីទឹកជំនន់​ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះ​អាសន្នអោយជនរងគ្រោះទាំង ១៣នាក៉នោះ។ ក្រុមគ្រួសារជន​រងគ្រោះ និងមន្ត្រីរដ្ឋាភិបាល​ ព្រមទាំងប្រជាជនថៃ​ទាំងអស់សប្បាយរីករាយខ្លាំងណាស់ ហេីយនាំគ្នាចែកចាយព័ត៌មាន​ដ៏រីករាយ​នេះទាំងយប់ជ្រៅ ទៅដល់មហាជនផងដែរ។

ទោះបីជាបែបនេះក្តី តំណាក់កាល​សំខាន់បន្ទាប់ គឺការយកពួកគេចាកចេញ​ពីរូងភ្នំមកវិញ ព្រោះតែស្ថានភាព​ក្នុងនោះមានភាពលំបាក​ខ្លាំងណាស់ គឺក្រុមជំនាញ​សង្គ្រោះបាន​អះអាងថា ពួកគេត្រូវជ្រមុជ​កាត់ភក់ផង ឆ្លងកាត់មហាឧបសគ្គ ទើបអាចត្បុល​ទៅដល់កន្លែងដែល​មនុស្សទាំង ១៣នាក់ ជាប់ខ្លួននៅទីនោះ៕ (ព័ត៏មានបន្ថែម មហានគរ និងផ្សាយបន្តរ)

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 390 នាក់

ម្សិលមិញ 1902 នាក់

សរុប 593182 នាក់