បង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ០៨នាក់

photo_2019-08-09_21-46-15

បន្ទាយមានជ័យ ៖ យុវជន១ក្រុមវ័យក្មេងៗមិនគិតនាំគ្នារកស៊ីគិតតែពីផ្តុំក្បាលគ្នាជក់ថ្នាំញៀនយ៉ាងអាណាធិបតេយ្យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេវីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះបង្រ្កាបបានចំនួន៨នាក់នៅវេលាម៉ោង២រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូឡាក់គីស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយលោកបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ក្នុងការបង្ក្រាបបានយុវជនកំពុងផ្តុំក្បាលគ្នាជក់នោះនៅពេលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត លុះល្បាតដល់ចំណុចខាងលើ ក៏បានប្រទះឃើញយុវជន១ក្រុម កំពុងប្រមូលផ្តុំគ្នាជក់ថ្នាំញៀនយ៉ាងសកម្មហើយបានធ្វើការឃាត់ខ្លួនបានចំនួន៨នាក់១ឈ្មោះ ផូ វាសនា ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ ២ឈ្មោះ ព្រេក សារ៉ុម ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកក្លិបកំសាន្តស្តារស៊ីធី៣ឈ្មោះ ណន ចាន់ថា ភេទ ប្រុស អាយុ ៣៧ឆ្នាំមុខរបរ កម្មករ ៤ឈ្មោះ ឃឿន ឌីភព ភេទ ប្រុស អាយុ ១៦ឆ្នាំមុខរបរ លក់បាយ ៥ឈ្មោះ តាំង ណារិទ្ធ ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងដេរ ៦ឈ្មោះ រ៉ា លី ហៅ ប៉ាវហ៊ឺ ភេទ ប្រុស អាយុ ២៨ឆ្នាំមុខរបរ កម្មករ ៧ឈ្មោះ សៅ រ៉េង ហៅ កេន ភេទ ប្រុស អាយុ ២៧ឆ្នាំមុខរបរ កម្មករ
៨ឈ្មោះ ឡាច ប្រុស ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ ទាំង៨នាក់រស់នឡបណ្តោះអាសន្ន ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន
គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន៤កូនថង់ ស្មើ ១.២៦ក្រាមទូរស័ព្ទដៃ ចំនួន៣គ្រឿងនាឡិកាដៃ ចំនួន ១គ្រឿង។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានបន្ថែមថាក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែនជាយូខែកន្លងមកហើយ។ យោងតាមចម្លើយសារភាព និង ការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 240 នាក់

ម្សិលមិញ 947 នាក់

សរុប 449000 នាក់