សិក្ខាសាលា ស្តីពី​ការ​ផ្សព្វផ្សាយផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះអាសន្ន សម្រាប់​វិស័យ​អប់រំ ២០១៩

photo_2019-08-12_18-58-01

រាជធានី​ភ្នំពេញ៖ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀប​ចំ​សិក្ខាសាលា ស្ដីពី​ការ​ផ្សព្វផ្សាយ ផែន​ការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះ​អាសន្ន សម្រាប់​វិស័យ​អប់រំ ឆ្នាំ​២០១៩ ដើម្បី​ឆ្លើយ​តប និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ទាំង​មុន​ពេល ក្នុង​ពេល និង​ក្រោយ​ពេល​មាន​គ្រោះ​មហន្តរាយ ។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​  ក្នុង​ឱកាស​នោះ ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង ឆ្លើយ​តប​នឹង​ផែន​ការ​ជាតិ​យុទ្ធសាស្ត្រ​សម្រាប់​ការ​កាត់​បន្ថយ​គ្រោះ​ភ័យ​នៃ​គ្រោះ​មហន្តរាយ (២០១៤-២០១៨) ក្រប​ខណ្ឌ សិន​ដាយ (២០១៥-២០២៣) និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា (២០១៤-២០១៨) របស់​គណៈកម្មាធិការ​ជាតិ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ៕ 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 198 នាក់

ម្សិលមិញ 947 នាក់

សរុប 448958 នាក់