បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារខ្យល់គនៅ ក្នុងតូបសំណាក់ធម៌លេខ១៣ ក្នុងវត្ដទឹកវិល ហៅវត្ដចុងកោះ

photo_2019-08-12_19-31-36

ខេត្តកណ្តាល ៖ ថ្ងៃទី ១១ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង ០៩ៈ៣០នាទីនៅចំណុច ក្នុងតូបសំណាក់ធម៌លេខ១៣ ក្នុងវត្ដទឹកវិល ហៅវត្ដចុងកោះ ស្ថិតនៅក្នុងភូមិ ស្វាយជួរ ឃុំទឹកវិលស្រុកស្អាង ខេត្តកណ្ដាល។
 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វឹង វ៉ន ភេទប្រុស អាយុ ៨២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែលស្រុកស្អាង ខេត្ដ កណ្ដាល ។ នៅថ្ងៃទី១១ ខែសីហាឆ្នាំ២០១៩វេលាម៉ោងប្រមាណ០៩ៈ៣០នាទី ក្មេងវត្ដបានឃើមានមនុស្សដេកស្លាប់នៅក្នុងតូបសំណាក់ធម៌ ក៏បានទៅប្រាប់លោកអាចារ្យវត្ត ហើយក៏ បានរាយការណ៍ជូនលោកមេប៉ុស្ដិ៍កោះខែល ។

បន្ទាប់មកកម្លាំងជំនាញពិនិត្យកំណត់ហេតុ ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំលោកគ្រូពេទ្យធ្វើការពិនិត្យសាកសព ពុំឃើញមានស្លាក ស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។
សមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសាខ្យល់គរ ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 219 នាក់

ម្សិលមិញ 947 នាក់

សរុប 448979 នាក់