សិក្ខាសាលា ស្ដីពី មានគោលបំណង ធ្វើការសិក្សា និងការផ្លាស់ប្ដូរបទពិសោធន៍ អំពីការធ្វើឌីជីថលនីយកម្ម និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ នៅសាធារណរដ្ឋប្រជាមានិតចិន និងបិទសិក្ខាសាលាស្ដីពី «ឌីជីថលនីយកម្មក្នុងវិស័យអប់រំសម្រាប់ប្រទេសកម្ពុជា»

photo_2019-08-13_18-55-38

 ប្រទេសចិន៖ សិក្ខាសាលា ស្ដីពី មានគោលបំណង ធ្វើការសិក្សា និងការផ្លាស់ប្ដូរបទពិសោធន៍ អំពីការធ្វើឌីជីថលនីយកម្ម និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងសហការអនុវត្តគម្រោងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំនៅកម្ពុជា។

ក្រោយ​សិក្ខាសាលា​បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​១៨​ថ្ងៃ​ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ សិក្ខាសាលាស្ដីពី «ឌីជីថលនីយកម្មក្នុងវិស័យអប់រំសម្រាប់ប្រទេសកម្ពុជា» ​ត្រូវ​បាន​បិទ​បញ្ចប់​វគ្គ​ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូកម្ពុជា លោកបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ និង​លោក​ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន រួម​ជាមួយ​ថ្នាក់​ដឹកនាំ​មន្ទីរពាណិជ្ជកម្ម​ខេត្តហ៊ូណាន ប្រទេស​ចិន ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈពាណិជ្ជកម្មហ៊ូណាន ថ្នាក់ដឹកនាំក្រុមហ៊ុន Teewon Digital Media Technology Co., Ltd និងសិក្ខាកាមកម្ពុជាចំនួន ១៥រូបផ្សេងទៀត។

នាឱកាសពិធីបិទ លោកបណ្ឌិតបានថ្លែងអំណរគុណ ដល់ក្រសួងពាណិជ្ជកម្មចិន ដែលជាអ្នករៀបចំសិក្ខាសាលានេះ និងក្រុមហ៊ុន Teewon Digital Media Technology Co., Ltd ដែលជាអ្នកសហការរៀបចំសិក្ខាសាលានេះ ព្រមទាំងផ្ដាំផ្ញើថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងវាគ្មិន ដែលបានចូលរួមក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍សម្រាប់សិក្ខាកាមកម្ពុជា។ លោកបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលា និងកោតសរសើរសិក្ខាកាមដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់ចំណេះដឹងថ្មីៗ ពីសិក្ខាសាលា ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់វិស័យអប់រំនៅកម្ពុជា ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 566 នាក់

ម្សិលមិញ 1331 នាក់

សរុប 524338 នាក់