អាជ្ញាធរ​ខេត្តកំពង់ចាម​ បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​ដល់​សត្វ​គោក្របី​ ជូនប្រជាពលរដ្ឋ​ ដើម្បី​ការពារ​ជម្ងឺ​រាតត្បាត​ដែល​តែងតែ​កើត​មានឡេីង​ក្នុង​រដូវវស្សារ ក្នុង​ស្រុក​កំពង់​សៀម​

photo_2019-08-13_19-10-23

ខេត្តកំពង់ចាម ៖ នាព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ​រួមជាមួយនឹង​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​បើក​យុទ្ធនាការ​ចាក់​ថ្នាំវ៉ាក់សាំង​ទប់ស្កាត់​ជម្ងឺ​ឆ្លង​ផ្សេងៗ​ ដល់​សត្វ​គោក្រ​បី​ នៅ​ភូមិ​ទី៣​ ឃុំ​កោះសំរោង​ ស្រុក​កំពង់​សៀម​ ខេត្តកំពង់ចាម​ ដើម្បី​ការពារ​សត្វ​គោក្របី​ដែល​ជា​កម្លាំង​អូស​ទាញ​យ៉ាងសំខាន់​ ​របស់​ប្រជា​កសិករ​ក្នុង​ការ​បង្កបង្កើន​ផល​ ហើយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​​ជម្ងឺ​អ៊ុចក្តាម ​​​លេីសត្វ​គោក្របី​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​គឺ​មិន​គិតថ្លៃ​ឡេីយ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ធ្វេី​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ កុំ​ឲ្យ​មានការព្រួយបារម្ភអំពីបញ្ហា​ជម្ងឺ​ប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់នឹងពេលនេះគឺ ជម្ងឺ​ប៉េស្ដ្រជ្រូកអាហ្វ្រិក​ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។​
ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្ត​ ក៏​បានសំណូមពរឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវ​ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ​ ឲ្យ​ចូលរួមជាមួយជំនាញដើម្បីចាក់ថ្នាំ ការពារទប់ស្កាត់នូវជម្ងឺឆ្លង​ដល់​សត្វ និងជួយរាយការណ៍ពី ស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឲ្យបាន​ទាន់​ពេលវេលា​ ​ចៀសវាង​បង្ក​ឲ្យ​​មាន​ជម្ងឺ​ឆ្លង​រីក​រាលដាល​​ធ្ងន់ធ្ងរ ។


​បេីយោងតាម​​លោក​ស៊ីម​ ថាវីរះ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ នៅ​ក្នុង​ស្រុកកំពង់សៀម​ មាន​សត្វ​គោក្របីចំនួន ៣៣ ៤៥៤ក្បាល ហើយត្រូវបានចាក់វ៉ាក់សាំងការពារ​ជម្ងឺ​ចំនួន១ ៩៨៤ក្បាល ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើឡេីងជាប្រចាំនារដូវទឹកឡើង​ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 814 នាក់

ម្សិលមិញ 1105 នាក់

សរុប 490851 នាក់