រថយន្តកុងតឺន័របើកបរមានល្បឿនលឿនមិនបានប្រុងប្រយ័ត្ន ជ្រុលចង្កូតបុកម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់

photo_2019-08-14_20-09-40

ខេត្តកណ្តាល ៖ រថយន្តកុងតឺន័របើកបរមានល្បឿនលឿនមិនបានប្រុងប្រយ័ត្ន ជ្រុលចង្កូតបុកម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់នៅថ្ងៃអង្គារ១៣កើត ខែស្រាពណ៌ឆ្នាំកុរឯកស័ក ព.ស២៥៦៣ត្រូវនិងថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩វេលាម៉ោង​១៨ៈ​១​០​នាទីនៅលើដងផ្លូវលេខ១១៦ ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថានៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្តម៉ាក់ HYUNDAI ប្រភេទ សណ្តោង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-9491សណ្តោងសឺមីរុឺម៉កពាក់ផ្លាកលេខ ព្រះសីហនុ 4A- 1327 អ្នកបើកបដោយឈ្មោះ នូ ធុយ ភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិដង្គាបក្តាមឃុំពាមមន្ទាស្រុកកំពុងត្របែក ខេត្តព្រៃវែងដែលបើកឆ្លងកាត់ថ្នល់ពីត្បូង ទៅជើងតាមផ្លូវលេខ ១១៦ ។


លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើជាន់ហ្វ្រាំងរលត់ម៉ាស៊ីនធ្វើអោយសឺមីរុឺម៉ករុញកាច់ក្បាលរថយន្តបោកទៅបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ពណ៌ ខ្មៅ ប្រភេទស្រី ពាក់ផ្លាក់លេខ កណ្តាល1Z-1065 ដែលចតនៅស្ងៀមនិងបុកមនុស្សឈររង់ចាំបងប្អូនឈ្មោះឃឹម រ៉េត ភេទស្រី អយុ៣៤ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាលដែលឈរនៅខាងឆ្វេងដៃនៃរថយន្តបណ្តាាលអោយរងរបួសស្រាល ខូចម៉ូតូនិងរថយន្តស្រលយកមករក្សាទុក្ខជាភស្តតាងនៅអធិការដ្ឋាននគរបាលស្រុកលៀនស្វាយ ។ ឃាត់ខ្លួនអ្នកបើកបររថយន្ត។

តាមរយៈការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្តាលមកពីអ្នកបើករថយន្តបើក ធ្វែសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើកក្នុងល្បឿនលឿន ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 310 នាក់

ម្សិលមិញ 1998 នាក់

សរុប 589133 នាក់