លោក គាត​ ហ៊ុល​ អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត​ ចុះសំណេះសំណាល និង​ ជួយរកដំណោះស្រាយជូនពលរដ្ឋ​ នៅសង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត

 

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស  ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅសង្កាត់ប៉ោយប៉ែត​ដោយមានការចូលរួមពីសំណាក់ លោកគាត ហ៊ុល អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែត លោកញឹម ភឿង នាយករដ្ឋបាល លោក​អ៊ុយ​ចាន់រិទ្ធក្រុមប្រឹក្សាលក្រុង​ លោកសុខ ពេញណននាយករដ្ឋបាលរង​និងមន្រ្តីក្រុង លោកអុឹម សុភារៈ នាយប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត លោកភោគ លន ចៅសង្កាត់ លោកវ៉ា ជឹមណារ៉េតចៅសង្កាត់រងទី១ លោកសាន់ អែលម៉ាត់ ចៅសង្កាត់រងទី២ក្រុមប្រឹក្សាសមាជិកក្រុមប្រឹក្សាមន្រ្តីសង្កាត់ មេភូមិអនុភូមិទាំង១៣​ ភូមិ បានចូលរួមដេីម្បីប្រឹក្សាយោបល់​ និង​ ផ្តល់នូវ​ អនុសាសន៍​ ដេីម្បីពង្រឹង​ កិច្ចការងាររដ្ឋបាល​ ពាក់ព័ន្ធនិងសេវាកម្ម​ ឯកសារ​គតិយុត្តិ ជូនប្រជាពលរដ្ឋ​ និង​ ដំណោះ​ស្រាយ​ វិវាទទំនាស់ដីធ្លី​ អោយកាន់តែ​ ល្អប្រសេីរ​ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន​ ដេីម្បីបំរើជូន​ ប្រជាពលរដ្ឋឲ្យបានល្អប្រសេីរ​ ។

លោក​គាត​ ហ៊ុល​អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត​ និង​អាអាជ្ញាធរសង្កាត់​បាន​ រកដំណោះស្រាយជូនប្រជាពលរដ្ឋដែល​​ ដែលមកសុំអោយអាជ្ញាធ័រជួយ​រកដំណោះ​ស្រាយ និងបានដោះស្រាយបានទាន់ពេលវេលា​ និងជោគជ័យ​ ប្រជាពលរដ្ឋ​ ដែលជួបបញ្ហា​ រីករាយសាទរ​ សប្បាយចិត្ត​ ចំពោះការយកចិត្តទុកដាក់​ ចំពោះ​ លោក​គាត​ ហ៊ុល​អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត​ និង​អាអាជ្ញាធរសង្កាត់​ ដែលបានរកដំណោះស្រាយជូនពួកគាត់​ ពិធីនេះបានបញ្ចប់នៅម៉ោង១០ៈ៣០ នាទី៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 276 នាក់

ម្សិលមិញ 947 នាក់

សរុប 449036 នាក់