ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់​​ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះជួយស្តារប្រឡាយទឹកជូនពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា​ ឆ្នាំ២០១៩ លោក​ហ៊ឹល​ រ៉ាយ៉ា​ ​អភិបាលក្រុង​សិរីសោភ័ណ​ បានបញ្ជាក់​ថាកាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារថ្នាក់ជាតិបានចាប់ផ្តើមធ្វើការស្តារ ជួសជុលអាងកណ្តោលក្នុងឃុំទឹកថ្លា ក្រុងសិរីសោភ័ណដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវ​ប្រព័ន្ធធារាសាស្ត្របុរាណមួយនេះ ឱ្យមានភាពរឹងមាំ ធានារក្សាទឹកទុកបានច្រើនសម្រាប់ ប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មប្រជាពលរដ្ឋ ក្នុងតំបន់នេះដែលតែងតែជួបបញ្ហា លំបាកនោះ។


ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពស្តារអាងនេះរបស់ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់​​ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានជំរុញឱ្យក្រុមជំនាញត្រូវប្រឹងប្រែងបង្កើនសកម្មភាពការ​ស្តារ ជួសជុលអាងកណ្តោលនេះដោយធ្វើយ៉ាងណាឱ្យបានលឿន ធានាបានភាពរឹងមាំរក្សា ទឹកទុកបានច្រើន សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណនេះកុំឱ្យ មាន​ការខ្វះខាតទឹកប្រើប្រាស់៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 761 នាក់

ម្សិលមិញ 1105 នាក់

សរុប 490798 នាក់