ឯកឧត្តម ហ៊ុន សុខា ប្រធានក្រុម​ការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បារាយណ៍នាំយកទេយ្យទានថវិកាប្រគេនព្រះសង្ឃចំនួន ៥ វត្ត

ខេត្តតាកែវ ​៖ នៅរសៀលថ្ងៃពុធ ៦ រោច ខែ ស្រាពណ៍ ឯកស័ក ពុទ្ធសករាជ​២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ុន សុខា ប្រធានក្រុម​ការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ បារាយណ៍ ក្រុងដូនកែវ រួមនឹងសហការី បាននាំយកទេយ្យទាន បច្ច័យបួន បវារណាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងសង្កាត់បារាយណ៍ចំនួន ៥ វត្ត ទេយ្យទានរួមមាន៖ អង្ករ មី ភេសជ្ជៈ​ទឹកសុទ្ធ ថវិកា ជាដើម។

ថ្លែងនាឱកាសនោះ​ដែរ ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលកុំឲ្យជឿពួកបុគ្គលឃោសនាបំពុលសង្គមឲ្យសោះ កុំជឿពួកដើរបង្ករអសន្តិសុខដល់សង្គម។​ ព្រោះប្រទេសយើងមានសន្តិភាពហើយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា មានគណបក្សប្រជាជនទើបយើងទាំងអស់គ្នាមានថ្ងៃនេះ យើងរស់ក្រោមម្លប់សន្តិភាពតេជោ ប្រទេសយើងមានសន្តិភាព មានស្ថេរភាព មានការអភិវឌ្ឍ ជានិច្ចនិរន្តរ៍។​

ចុងបញ្ចប់ ឯកឧត្តម ក៏បានជួយឧបត្ថម្ភថវិកាកសាងផ្លូវចូលវត្តត្រសក់ផ្អែម ធ្វើរបងវត្តជ្រោយសំរោ​ង ដាក់កិន្នរវត្តបារាយណ៍ ចាក់សាបវត្តថ្មី នឹងជួយផ្ទះមួយខ្នងដល់គ្រួសារទ័លក្រមួយគ្រួសារ នឹងចែកជួនថវិកាជូនដល់លោកយាយលោកតាផងដែរ។

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 801 នាក់

ម្សិលមិញ 1105 នាក់

សរុប 490838 នាក់