លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សមាគមចលនាយុវជន១៥៧ ជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាព និងជនពិការចំនួន ៣០០គ្រួសារ រួមនឹងសិស្សានុសិស្សចំនួន ១០០នាក់។

ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជន១៥៧, ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តអណ្តូងថ្មមាស ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 380 នាក់

ម្សិលមិញ 871 នាក់

សរុប 555648 នាក់