ការអនុវ​ត្តដីកាសម្រេច​រក្សាការពា​ររបស់សាលាដំ​បូងខេត្តព្រះ​សីហនុ​ជារឿងអយុត្តិធម៌

photo_2019-08-26_18-30-31

ខេត្តព្រះសីហនុ ៖ លិខិតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ មិនមានប្រសិទ្ធិភាពទប់ស្កាត់ ចំពោះការអនុវត្តដីការក្សាការពាររបស់អាជ្ញាសាលារបស់សាលាដំបូងខេត្តព្រះសីហនុ និងមន្ទីរនគរូបនីយកម្មសំណង់និងសុយោដី ខេត្តព្រះសីហនុ បានឡេីយ ។

លោកស្រី យូ ចន្ថា ក៍បានអង្វរសូមឲ្យលោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុមេត្តាបង្កេីតគណៈកម្មាធិការស្រាវជ្រាវអំពីការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៤៩៣ស្ថិតនៅក្នុងភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុយោងទៅលេីចំណារដ៍ខ្ពង់ខ្ពស់របស់ លោកជា សុផារ៉ា ចុះថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៩ ជាមុនសិនមុនរុះរេីសំណង់នេះ តែអ្វីៗលោកប្រធានមន្ទីរសុយោដីមិនអនុវត្តតាមចំណាររបស់ឧបនាយករដ្ឋមន្ត្រីលោកជា សុផារ៉ា ឲ្យស្របទៅតាមនិតិវិធីជាធរមាននោះឡើយ។

កាលពីថ្ងៃទី២០ ខែ សីហា លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានចេញលិខិតមួយជំរាបមកសាលាប្រធាន និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុឲពិនិត្យមេីលឡេីងវិញឲស្របតាមនិតិវិធីមុនការអនុវត្តលេីដីកាសម្រេចរក្សាការពារ លេខ ៤៥១ ដ.រ.ក/២០១៩ ចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តព្រះ សីហនុ តែអ្វីៗមិនបានធ្វេីតាមលិខិតរបស់រដ្ឋមន្រ្តីទាំង២ប្រសួងនោះទេ ហាក់បីដូចបំពានលេីផ្លូវច្បាប់តែម្តង។

កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ ២០១៩ អាជ្ញាសាលាដំបូង ខេត្តព្រះសីហនុនិងកម្លាំង ចម្រុះបានចុះអនុវត្តដីការក្សា ការពាររបស់សាលាដំបូងខេត្តព្រះសីហនុ រុះរើសម្ភារៈនៅ ក្នុងផ្ទះរបស់លោកស្រីយូ ចន្ថាដែលងស្ថិតនៅ ភូមិ ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបង្កឲមាន ភាពភ្ញាក់ផ្អើលដោយអាជ្ញាធរសំអាងទៅលើ ការអនុវត្ត ច្បា ប់និងដីកា សម្រេចរក្សាការពាររបស់សាលាដំបូងខេត្តព្រះសីហនុ។

លោកស្រី យូ ចន្ថា ត្រូវបានរងនូវភាពអយុត្តិធម៌ជាទីបំផុតដោយអាជ្ញាធរមកចុះរុះរេីវាយកំទេចសំណង់ផ្ទះរបស់គាត់ដែលសង់តាំងពីឆ្នាំ២០០៥ មកម្លេះ វាជារឿងអយុត្តិធម៍ជាទីបំផុតចំពោះគាត់ ដោយហេតុថា ការចេញដីកាសម្រេចរក្សាការពារត្រង់ចំណុចនេះវាពាក់ព័ន្ធ និងរឿងអង្គសេចក្តី ហេីយការសម្រេចនេះទៀតសោត សាលាដំបូងខេត្តព្រះសីហនុបានចេញដីកាសម្រេចឲ្យអនុវត្តជំនួសដោយចិត្តខ្លួនឯង ដោយមិនមានពាក្យស្នេីសុំ និងមិនធ្វេីការកោះហៅគាត់មកធ្វេីការសាកសួរ ដើម្បីស្របតាមនីតិវិធីឡេីយ។

លោកស្រី បានបញ្ជាក់ថា «ខ្ញុំមានឯកសារគ្រប់គ្រាន់ដូចជាលិខិតទិញលក់និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតលេីដីនេះ។ តែបែរជាអាជ្ញាធរខេត្តព្រះសីហនុ បានយកក្បាលដីលេខ១៤៩៣របស់គាត់នេះទៅដាក់ឲ្យ ឈ្មោះ អ៊ាន អេឡែន និងលោក យិន សារ៉ាន់ទៅវិញ »។

លើសពីនេះលោកស្រីសុំឲ្យអាជ្ញាធរខេត្តព្រះសីហនុ មេត្តាផ្អាកការអនុវត្តសាលដីកាសម្រេចរក្សាការពាររបស់សាលាដំបូង ខេត្តព្រះសីហនុលេខ ៤៥១ដ.រក/២០១៩ ចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ រហូតដល់បណ្តឹងអង្គសេចក្តីចប់សព្វគ្រប់សិន។កុំទាន់មករុះរើសំណង់លំនៅដ្ឋានរបស់ខ្ញុំ ព្រោះសំណង់នេះមិនរត់ទៅណាទេ តែសូមឲ្យអនុវត្តន៍តាមចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ជាមុនសិន។ តែនៅក្នុងកំឡុងពេលដែលលោកស្រីចាក់ដីកាលពីឆ្នា២០០៥ និងសាងសង់ផ្ទះរស់នៅ រហូតមកគ្មាននរណាមកចេញមុខឃាត់ ឬទប់ស្កាត់តវ៉ាអ្វីឡេីយ ទេីបតែពេលនេះលេចមុខមនុស្សមកធ្វេីប័ណ្ណកម្មសិទ្ធលេីដីនេះទៅវិញ។

លោកស្រីយូ ចន្ថា បានបញ្ជាក់ទៀតថា អាជ្ញាសាលារបស់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានចុះអនុវត្តដីការក្សាការពារ មួយដោយប្រឆាំងនឹងចំណាត់ការរបស់លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ដែលបានជំរាបមកលោកប្រធាន និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ​ ពិនិត្យ និងចាត់ចែងឲ្យស្របទៅតាមនីតិវិធីជាធរមាន។

លោកស្រីបានស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុ មេត្តាបង្កេីតគណ: កម្មាធិការស្រាវជ្រាវអំពីការកសាងប្លង់ដីអនុវត្ត តាមចំណាររបស់ឯកឧត្តម ជា សុផារ៉ា នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ដែលមានក្បាលដីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៤៩៣ និងទំហំផ្ទៃក្រឡាចំនួន ៨៣៥ ម៉ែត្រការ៉េ ដែលយកដីរបស់លោកជំទាវទៅឲ្យ ឈ្មោះ នាង អ៊ាន អេឡែន និង លោក យិន សារ៉ាន់ ទៅវិញ។

លោកស្រីយូ ចន្ថា បានលើកម្រាមដៃដប់សំពះអង្វរសុំសេចក្តីមេត្តាពី សម្តេចតេជោ ហ៊ុនសែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន មេត្តាជួយផ្តល់សេចក្តីយុត្តិធម៌ដល់រូបគាត់ផងក្នុងករណីអាជ្ញាធរខេត្តព្រះសីហនុ មករុះរើវាយកំទេចសំណង់លំនៅដ្ឋានរបស់គាត់លើដីកម្មសិទ្ធស្របច្បាប់ស្ថិតនៅចំណុចភូមិ១ សង្កត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគាត់បានរស់លើដីនេះអស់រយះពេលជាង១៥ឆ្នាំមកហើយ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 332 នាក់

ម្សិលមិញ 655 នាក់

សរុប 1273952 នាក់