ឯកឧត្តមហ៊ុន សុខា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្កាត់បារាយណ៍ នាំយកស៊ីម៉ង់៣០តោនជួយស្ថាបនាផ្លូវបេតុងអារម៉េក្នុងវត្ត ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ

photo_2019-08-26_19-16-25

ខេត្តតាកែវ ​ ៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ ឯ​ក​ឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងដូនកែវ និងជាប្រធានកិត្តិ​យសចុះ​ជួយសង្កាត់បារាយណ៍ និងលោកប្រធានក្រុមប្រឹក្សាក្រុងដូនកែវ រួមនឹងសហការី បាននាំយកស៊ីម៉ងត៍ចំនួន ៣០តោន

ដែលជាអំណោយរបស់សប្បុរសជនប្រគេនចៅអធិការវត្តត្រសក់ផ្អែមដើម្បីស្ថាបនាផ្លូវបេតុងអារម៉េក្នុងវត្ត ស្ថិតក្នុងភូមិចុងថ្នល់ ស​ង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

សូមជម្រាបថា សកម្មភាពចូលរួមកសាងនេះជាការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ហូ វិចិត្រ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន សុខា បានប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃ និងជូនថវិកាដល់លោកតា លោកយាយ សមាជិកក្រុមប្រឹក្សាសង្កាត់ កម្លាំងប្រជាការពារ មន្ត្រីនគរបាលប៉ុស្តិ៍ រួមនឹងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅក្នុងវត្តត្រសក់ផ្អែមផងដែរ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 551 នាក់

ម្សិលមិញ 1331 នាក់

សរុប 524323 នាក់