កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមនប្រត្តិបត្តិការណ៏បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀ២នាក់ដកហូតគ្រឿងញៀន១៨កញ្ចប់

photo_2019-08-30_18-37-10

ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់មានមុខសញ្ញាគ្រឿងញៀន០២នាក់  ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន និងកើតហេតុនៅ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ 

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំកម្លាំងដោយ លោក វរសេនីយ៏ត្រី ធីឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុ​ធ​​​ហត្ថ ក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីករណីចែកចាយនឹងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ។

ឃាត់ខ្លួនបានមានឈ្មោះ ៖ 
១. ឈ្មោះ គង់ ចាន់ថេន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ សង្កាត់ ខាងលេី

២.ឈ្មោះ ផាត់ គឿន ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិ សង្កាត់ជាមួយគ្នា 


ក្នុងនោះកម្លាំងបានដកហូត វត្ថុតាងសម្ភារះរួមមាន៖ ថ្នាំញៀនម៉ាទឹកកក ចំនួន១៨កញ្ចប់ ស្មេី១៥.៤៩ក្រាម,ថង់ច្រកថ្នាំញៀន ចំ​នួន៣៤ថង់​,ក្រដាសបញ្ចាំ០២សន្លឹក,ដែកកេស០៨.ទូរស័ព្ទ០១គ្រឿង,ដ​ប់សំរាប់ជក់ថ្នាំចំនួន០២  ។


បច្ចុប្បន្នជនសង្ស័យវត្ថុតាងសម្ភារះបានបញ្ជូន មកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 587 នាក់

ម្សិលមិញ 893 នាក់

សរុប 955433 នាក់