ឆក់ចន្តរអគ្គិសនី ស្លាប់ម្តង០២នាក់នៅស្រុកខ្សាច់កណ្តាល

photo_2019-08-30_18-53-48

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានជនរងគ្រោះ០២នាក់បងប្អូនស្លាប់យ៉ាងអាណោចអាធម៍ដោយសារឆក់ចន្តរអគ្គិសនីដែល
កើតហេតុនៅថ្ងៃពុធ ១៣រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១៧ៈ៣០នាទី ចំណុចភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះ០២ នាក់ 
១.ឈ្មោះ ឌឹម ឌី ភេទ ស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ស្ត្រីក្រមុំចាស់) (ស្លាប់)។
២.ឈ្មោះ ឌឹម ឌៀប ភេទ ស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ស្លាប់) ។
ប្តីឈ្មោះ ផុន យ៉េ អាយុ ៥៤ ឆ្នាំ មានកូនស្រី ០២នាក់។

សមត្ថកិច្ចបន្តថា កន្លងមកក្រុមគ្រួសារជនរងគ្រោះបានយកខ្សែភ្លើងក្បាលអំពូលមកដាក់លើសង្ក័សីជញ្ជាំងរោងគោនៅខាងក្រោយចំហៀងខាងជើងផ្ទះ ។ ដល់ថ្ងៃទី ២៨.០៨.២០១៩ ម៉ោង ជនរងគ្រោះឈ្មោះ ឌឹម ឌៀប បានទៅដងទឹកលាងជើងនៅជិតសង្ក័សីជញ្ជាំងរោងគោ ឯក្បាលរបស់ឈ្មោះ ឌឹម ឌៀប បានប៉ះនឹងសង្ក័សី ពេលនោះដំណរខ្សែភ្លើងក្បាលអំពូលដែលមានចរន្តអគ្គិសនីបានឆ្លងឆក់ឈ្មោះ ឌឹម ឌៀប បណ្តាលឲ្យដួលផ្ងារលើសង្ក័សីជញ្ជាំងរោងគោ ឃើញដូច្នេះឈ្មោះ ឌឹម ឌី ត្រូវជាបងស្រី បានចូលទៅជួយដោយចាប់ទាញដៃឈ្មោះ ឌឹម ឌៀប ក៏បណ្តាលឲ្យឆក់ចរន្តអគ្គិសនីដួលទៅលើដីទាំងអស់គ្នា ពេលនោះអ្នកនៅទីនោះបានស្រែកឆោឡោនិងបិតបារ៉ែតភ្លើង រួចលើកជនរងគ្រោះទាំងពីរនាក់មកធ្វើចលនាសង្គ្រោះ តែជនរងគ្រោះទាំងពីរនាក់បានស្លាប់បាត់ទៅហើយ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចគរបាលប៉ុស្តិ៍ពុកឬស្សី ក្រោយមកសមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់។
សាកសពឈ្មោះ ឌឹម ឌៀប មានរបួស៖ ស្នាមរោលខ្លោចរលាត់ស្បែកលើខ្នងចំហៀងខាងស្តាំចំនួន ០៣កន្លែងៈ មានស្នាមរបួសប្រវែង 7cm x 2cm ,មានស្នាមរបួសប្រវែង 2cm x 0,5cm ,មានស្នាមរបួសប្រវែង 1,5cm x 1,5cm និងស្នាមរបួសរោលខ្លោចចំហៀងខាងឆ្វេង ០១កន្លែង មានប្រវែង 15cm x 0,5cm ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សាកសពឈ្មោះ ឌឹម ឌី មានរបួស៖ ស្នាមរោលខ្លោចរលាត់ស្បែកលើខ្នងដៃខាងស្តាំ ០១កន្លែង មានប្រវែង 3,5cm x 2cm ស្នាមរោលខ្លោចរលាត់ស្បែកលើខ្នងដៃខាងឆ្វេង ០១កន្លែង មានប្រវែង 3,5cm x1,5cm និងស្នាមរោលខ្លោចរលាត់ស្បែកម្រាមដៃកណ្តាលខាងឆ្វេង ០១កន្លែង ប្រវែង 1cm x 0,5cm ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។


បើតាមការសន្និដ្ឋាន៖របស់សមត្ថកិច្ចថា សាកសពឈ្មោះ ឌឹម ឌៀប និងឈ្មោះ ឌឹម ឌី បានស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 359 នាក់

ម្សិលមិញ 871 នាក់

សរុប 555627 នាក់