ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ថ្នាក់​បឋម-​មធ្យម​សិក្សា​ និង​ប្រគល់​លិខិត​សរសើរ​ជូន​ដល់​​សិស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ​សិក្សា​២០១៨-២០១៩

photo_2019-08-31_19-01-08

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​​ដែល​បញ្ចប់​ថ្នាក់​បឋម-​មធ្យម​សិក្សា​ និង​​​សិស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ​សិក្សា ​២០១៨-២០១៩ ​នៃ​សាលារៀន​អន្តរជាតិ​ទ្រូវីហ្សិន​កម្ពុជា ​បាន​ទទួល​​សញ្ញាបត្រ និង​លិខិត​សរសើរ​បញ្ជាក់​ពី​សមត្ថភាព​ក្នុង​ការ​សិក្សា​ ក្រោយ​បញ្ចប់​ការ​ប្រឡង​បញ្ចប់​វគ្គ​។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់ លោក​គ្រូ អ្នក​គ្រូ ក្នុង​ការ​​ចូលរួម​បណ្ដុះ​ធនធាន​មនុស្ស​នៅ​កម្ពុជា។ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​គុណភាព​អប់រំ តាម​រយៈ​អភិវឌ្ឍ​កំណែ​ទម្រង់​ផ្សេងៗ ដូចជា​ការ​ប្រឡង វិធីសាស្ត្រ​បង្រៀន អំណាន​ដំបូង ជា​ពិសេស​ផ្ដោត​យក​ចិត្ត​ទុកដាក់​លើ​ការ​អប់រំ កុមារ​តូច និង​ការ​ថែ​ទាំ​កុមារ ដោយ​សារ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អប់រំ ចាប់​ផ្ដើម​តាំង​ពី​​កុមារ​នៅ​តូច៕

​​

​​​​​

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 964 នាក់

ម្សិលមិញ 1127 នាក់

សរុប 743070 នាក់