កាកបាទក្រហមកម្ពុជា គឺជា មាតា បិតា របស់ប្រជាពលរដ្ឋ

images (27)

(ភ្នំពេញ)៖ បញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្សជាកត្តាចម្បងនៅក្នុងសង្គម កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋតាមរយៈជំនួយពីសប្បុរសជននានា និងដៃគូជាតិ-អន្ដរជាតិ។  ជំនួយទាំងនេះបានសម្រេចនូវការងារអាទិភាពធំៗជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ពិសេសការជួយស្វែងរកសមាជិកគ្រួសារ ដែលបានបែកគ្នា កាលពីជំនាន់ប៉ុលពត ឲ្យបានជួបគ្នាវិញជាច្រើនគ្រួសារផងដែរ។

images (23)

លើសពីនេះ ក្នុងឆ្នាំ​២០១៧​នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជា ព្រះប្រធានកិត្តិយស​ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជំរុញគ្រប់សកម្មភាពការងារ​ នៃវិស័យស្នូលទាំង​៤​ ឱ្យប្រតិបត្តិការ ទៅដោយរលូន​ និងមានប្រសិទ្ធភាព​។ ក្រៅពីឆ្លើយតបចំពោះភាពងាយរងគ្រោះ​ និងរងគ្រោះ​ សរុបប្រមាណជាង ២៤០.០០០គ្រួសារហើយ ថែមទាំងសម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍នានា នៅកម្ពុជាដូចជា៖
* ខួងអណ្តូងទឹងចំនួន ២៩៧
* ជីកស្រះទឹកចំនួន ៩
* សង់បង្គន់អនាម័យចំនួន ១,១៦១
* សង់ផ្ទះចំនួន ១៨០ខ្នង
* ផ្តល់ធុងចម្រោះទឹកចំនួន ១៥០
* ផ្តល់ពាងទឹកចំណុះ ៧០០លីត្រចំនួន ៤៨
* ផ្តល់ស៊ីទែនទឹកចំណុះ ៣.០០០លីត្រចំនួន ១២
* ផ្តល់បំពង់ពន្លត់អគ្គិភ័យចំនួន ៨៧
* ផ្តល់មួកសុវត្ថិភាពចំនួន ២១០ 
* ចែកខិតប័ណ្ណពិការភាពចំនួន ២៨.១៩០ និងខិតប័ណ្ណគ្រឿងស្រវឹងចំនួន ៦៧.៥០០
* ការបណ្តុះបណ្តាលជំនាញផ្សេងៗ និងធ្វើការផ្សព្វផ្សាយពីគ្រប់សកម្មភាពរបស់ កក្រក បានចំនួនជាង ១ម៉ឺននាក់។ល។ ៕

images (13) images (19)images (18)images (20)images (16) images (17) images (14)images (15)images (12) images (22)

images (25) images (26) images (24)  

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 858 នាក់

ម្សិលមិញ 1105 នាក់

សរុប 490895 នាក់